មីយ៉ាន់ម៉ាត្រូវការរយៈពេល​២ឆ្នាំក្នុងការទទួលយកជនជាតិភាគតិចរ៉ូហ៊ីងយ៉ា

រដ្ឋាភិបាលមីយ៉ាន់ម៉ានិងបង់ក្លាដេសបានព្រមព្រៀងគ្នាក្នុងការបញ្ជូនជនជាតិភាគតិចរ៉ូហ៊ីងយ៉ាឲ្យត្រឡប់ចូលទឹកដីមីយ៉ាន់ម៉ាវិញតាមការកំណត់ជាដំណាក់កាលគឺ១សប្តាហ៍ចំនួន​១៥០០នាក់ ហើយត្រូវការរយៈពេលប្រមាណ២ឆ្នាំទើបបញ្ជូនបានអស់។​

របាយការណ៍ចុងក្រោយបង្ហាញថា ជនជាតិរ៉ូហ៊ីងយ៉ាដែលរត់គេចចេញពីប្រទេសមីយ៉ាន់ម៉ាទៅកាន់ប្រទេសបង់ក្លាដេសមានចំនួន​៧៤០ ០០០នាក់ ចាប់តាំងពីក្រុមយោធាមីយ៉ាន់ម៉ាបើកយុទ្ធនាការបង្ក្រាបលើក្រុមនេះនៅក្នុងរដ្ឋរ៉ាឃីនកាលពីអំឡុងឆ្នាំ២០១៦ និង ២០១៧។  បច្ចុប្បន្នអ្នកទាំងនោះត្រូវបានអង្គការសហប្រជាជាតិ និង អង្គការសប្បុរសធម៌ធំៗរៀបចំជាជុំរុំឲ្យស្នាក់នៅក្នុងប្រទេសបង់ក្លាដេស និង ផ្គត់ផ្គង់អាហារ។​

បើទោះជារដ្ឋាភិបាលនៃប្រទេសទាំងពីរបានព្រមព្រៀងគ្នាក្នុងធ្វើមាតុភូមិនិវត្តន៍នៃជនជាតិភាគតិចទាំងនេះក៏ដោយ ក៏អ្នកតាមដានស្ថានភាពនេះនៅតែមានការព្រួយបារម្ភថា ហិង្សាអាចនឹងកើតមានឡើងទៀតដោយសារពួកយោធាមីយ៉ាន់ម៉ា មានការរើសអើងក្រុមជនជាតិភាគតិចនេះ។​

ពេលរដ្ឋាភិបាលបង់ក្លាដេសក៏កំពុងតែសហការជាមួយមីយ៉ាន់ម៉ា ក្នុងការរៀបចំបញ្ជូនកុមារដែលមិនមានឪពុកម្តាយ និង កុមារដែលកើតក្នុងស្ថានភាពមានបង្ក្រាបគឺជាកូនដែលកើតពីស្ត្រីដែលរងគ្រោះដោយសារការរំលោភបំពានផ្លូវភេទ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ