បាក់អគារផ្សារភាគហ៊ុននៅឥណ្ឌូនេស៊ីរបួស៧០នាក់

យ៉ាងហោចណាស់មនុស្សជាង៧០នាក់ បានរងរបួសនៅឥណ្ឌូនេស៊ីកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ដោយសារការបាក់អគារផ្សារភាគហ៊ុនផ្នែកជាន់ឡៅតឿ។

តាមរូបភាពវីឌីអូបង្ហាញពីកាមេរ៉ាសុវត្ថិភាព គឺមនុស្សមួយក្រុមបានដើរដល់ទីតាំងមួយនៃអគារហើយក៏នាំគ្នាឈប់ មួយសន្ទុះក្រោយមកទៀតក៏បានបាក់តែម្តង។​ នេះបើតាមទីភ្នាក់ងារព័ត៌មាន ​Reuter។​

ក្រោយកើតហេតុភ្លាមៗសមត្ថកិច្ចបានបិទទីតាំងនោះ ហើយរៀបចំជម្លៀសមនុស្សចេញពីទីនោះ។ របាយការណ៍របស់សមត្ថកិច្ចឲ្យដឹងថា ភាគច្រើននៃអ្នករងរបួសទាំងនោះគឺជាក្រុមនិស្សិត។​

សមត្ថកិច្ចឥណ្ឌូនេស៊ីបានបញ្ជាក់ថា ហេតុការណ៍នេះ​បានបណ្តាលឲ្យមានអ្នករងរបួសចំនួន​៧០នាក់ គឺមិនមានអ្នកប៉ះពាល់ដល់អាយុជីវិតនោះទេ។​

អ្នកនាំពាក្យនគរបាលនៅចាការតាលោក Argo Yuwono ថ្លែងថា អ្នករងរបួសភាគច្រើនគឺ របួសដៃ និង របួសជើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ