មនុស្សពីរនាក់ត្រូវបានអាជ្ញាធរម៉ាឡេស៊ីចាប់ខ្លួន ដែលម្នាក់ជាគ្រូបង្រៀន និងម្នាក់ទៀតជាកម្មករសំណង់ពាក់ព័ន្ធករណីអំពើភេរវកម្ម។
អ្នកទាំងពីរនោះត្រូវបានចាប់ខ្លួនក្នុងពេល និង ទីកន្លែងផ្សេងៗគ្នា គឺម្នាក់ជាគ្រូបង្រៀននៅសាលាឯកជន អាយុ២៥ឆ្នាំ ចាប់ខ្លួនកាលពីថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៧ នៅក្នុងរដ្ឋ Selanghor និងម្នាក់ទៀតជាកម្មករសំណង់អាយុ២៣ឆ្នាំ ជាជនជាតិឥណ្ឌូនេស៊ី ហើយកំពុងធ្វើការក្នុងប្រទេសម៉ាឡេស៊ីក្នុងទីក្រុងកូឡាឡាំពួរ។ នេះបើតាមសារព័ត៌មាន Channel News Asia។
ម៉ាឡេស៊ីគឺជាគោលដៅរបស់ក្រុមរដ្ឋឥស្លាមធ្វើសកម្មភាពគៀងគរថវិកា ជ្រើសរើសរកអ្នកចូលរួម និងការធ្វើសកម្មភាពវាយប្រហារជាដើម។ ក្រៅពីម៉ាឡេស៊ី ប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីនក៏កំពុងជួបប្រទះបញ្ហាទាំងនេះដែរ៕