លោក ហ៊ុន សែន គ្រោង​ចាក​ចេញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌា​ថ្ងៃ​ស្អែក

នាយកមន្រ្តី ហ៊ុន សែន (FB: លោក ហ៊ុន សែន)

ក្រសួង​ការបរទេស​កម្ពុជា​បាន​ប្រកាស​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន គ្រោង​នឹង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​បំពេញ​ទស្សន​កិច្ច​ផ្លូវការ​រយៈ​ពេល ៣​ថ្ងៃ​នៅ​ប្រទេស​ឥណ្ឌា​នៅ​ថ្ងៃ​ស្អែក​នេះ។

ក្រសួង​ការបរទេស​បាន​ប្រកាស​អំពី​ដំណឹង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​ឥណ្ឌា​បែប​នេះ នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នោះ លោក ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌា ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន-ឥណ្ឌា ចាប់​ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៧ ខែ​មករា​នេះ។

ក្រៅ​ពី​កិច្ច​ប្រជុំ​អាស៊ាន-ឥណ្ឌា លោក ហ៊ុន សែន គ្រោង​ជួប​ពិភាក្សា​ជាមួយ​​សមភាគី​ឥណ្ឌា​គឺ​លោក​នាយករដ្ឋ​មន្ត្រី ណារិនដ្រា ម៉ូឌី ផង​ដែរ។

ក្រសួង​ការបរទេស​បាន​បញ្ជាក់​ថា ឯកសារ​នៃ​កិច្ច​ព្រម​ព្រៀង​មួយ​ចំនួន ក៏​នឹង​ត្រូវ​ចុះ​ហត្ថលេខា​ផង​ដែរ​អំឡុង​ដំណើរ​ទស្សនកិច្ច​នៃ​មេដឹកនាំ​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ