ប្រធានាធិបតីសហរដ្ឋអាមេរិកអះអាងថា ការបើកកិច្ចពិភាក្សាឡើងវិញនឹងទទួលបានជោគជ័យហើយ បញ្ចប់ភាពជាប់គាំងក្នុងការអនុម័តកញ្ចប់ថវិកាសម្រាប់ដំណើរការងាររបស់រដ្ឋាភិបាលសហព័ន្ធ ដោយសារបន្ធូរបន្ថយលើបញ្ហាជនអន្តោប្រវេសន៍។
កាលពីម្សិលមិញលោក ដូណាល ត្រាំ បានបញ្ជាក់តាមសេចក្តីថ្លែងការណ៍ថា លោកក្នុងនាមជាគណបក្សសាធារណរដ្ឋនឹងធ្វើឲ្យគ្រប់ភាគីអាចទទួលយកបាន ហើយសមាជិកព្រឹទ្ធសភានឹងអនុម័តផ្តល់កញ្ចប់ថវិកាដើម្បីឲ្យមន្ត្រីរដ្ឋាភិបាលសហព័ន្ធរាប់សែននាក់អាចចូលធ្វើការងារវិញបានធម្មតា។ នេះបើតាមទីភ្នាក់ងារព័ត៌មានAFP។
គណបក្សសាធារណរដ្ឋអះអាងថា ពួកគេនឹងបញ្ចប់ភាពជាប់គាំងត្រឹមថ្ងៃចន្ទម្សិលមិញ គឺក្រោយពេលជាប់គាំងរយៈពេលបីថ្ងៃមក។
កាលពីយប់ថ្ងៃសុក្រសប្តាហ៍មុន សមាជិកព្រឹទ្ធសភាបានជំទាស់មិនអនុម័តកញ្ចប់ថវិកាសម្រាប់រដ្ឋាភិបាល ចំណាយ ដោយសារមិនពេញចិត្តចំពោះគោលនយោបាយរបស់លោកត្រាំ ដែលមានរឹតបន្តឹងខ្លាំងលើជនអន្តោ ប្រវេសន៍ខុសច្បាប់៕