បុគ្គលិក Air Asia ស្លាប់ពេលយន្តហោះកំពុងដឹកអ្នកដំណើរ

បុគ្គលិកធ្វើការលើយន្តហោះរបស់ក្រុមហ៊ុន Air Asia បានស្លាប់ក្នុងពេលបំពេញការងារដឹកអ្នកដំណើរចេញពីទីក្រុងកូឡាឡាំពួប្រទេសម៉ាឡេស៊ី ទៅកាន់ទីក្រុងបានដុងនៃប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃពុធម្សិលមិញ។

​ទោះយ៉ាងណាជើងហោះហើរ AK416 បានដូរទិសដៅវិញ គឺទៅចុះចតនៅព្រលានយន្តហោះអន្តរជាតិ Senai នៅរដ្ឋ Johor ប្រទេសម៉ាឡេស៊ីវិញ ដើម្បីផ្តល់ថ្នាំសង្គ្រោះបន្ទាន់ បន្ទាប់មកក្រុមសង្គ្រោះបន្ទាន់បញ្ជាក់ថា បុគ្គលិកវ័យ៤៦ឆ្នាំនោះបានស្លាប់ហើយ។​​ នេះបើតាមសារព័ត៌មាន Straits Times។​

ការស្លាប់បុគ្គលិកនេះ​​មិនបានបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរនោះទេ។​

ក្រោយការស្លាប់នេះ ក្រុម Air Asia បានក៏ផ្សព្វផ្សាយសាររំលែកទុក្ខនិងការសោកស្តាយចំពោះការបាត់បង់បុគ្គលិករបស់ក្រុមហ៊ុននេះ។​ ក្រុមហ៊ុនក៏បានសន្យាថា នឹងផ្តល់អត្ថប្រយោជន៍ផ្សេងៗគាំទ្រដល់បុគ្គលិកក្នុងស្ថានភាពលំបាកនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ