ឧបនាយរដ្ឋមន្ត្រីថៃស្ថិតក្រោមការស៊ើបលើតម្លៃនាឡិកា១,២លានដុល្លារ

ឧបនាយករដ្ឋមន្ត្រីថៃលោក ​ប្រាវីត វុងសូវ៉ាន ជាបុគ្គលមានអំណាចទី២នៅក្នុងរបបយោធាថៃស្ថិតនៅក្រោមការស៊ើបអង្កេតលើនាឡិកាទំនើបរបស់លោកចំនួន​២៥ មានតម្លៃ១លាន២សែនដុល្លារអាមេរិក​ ដោយសង្ស័យពាក់ព័ន្ធករណីអំពើពុករលួយ។​

ឧបនាយករដ្ឋមន្ត្រីរូបនេះ រងការចោទថា ជាអ្នកដែលចូលចិត្តនាឡិកាថ្លៃទំនើបៗ។ ជុំវិញបញ្ហានេះអ្នកប្រើប្រាស់ហ្វេសប៊ុកនៅក្នុងសង្គមថៃកំពុងតែរិះគន់ ហើយទាមទារឲ្យចុះចេញពីតំណែងនឹងបើកការស៊ើបអង្កេត។​នេះបើតាមទីភ្នាក់ងារព័ត៌មានAFP។​

តាំងពីខែធ្នូមកផេកហ្វេសប៊ុកឈ្មោះ CSI LA រាប់នាឡិកាដែលប្រាវីត ប្រើប្រាស់ប្រមាណ២៥នាឡិកា ហើយក្នុងនោះមាន​នាឡិការបស់ក្រុមហ៊ុនម៉ាកល្បីៗដូចជា ម៉ាក Rolexes ចំនួន​១១ ម៉ាក Patek Philippes ចំនួន៨ និង ម៉ាក Rechard Millesចំនួន៣។ នាឡិកាម៉ាកល្បីបីប្រភេទតែចំនួន​២១គ្រឿងក្នុងចំណោមនោះ តម្លៃដល់១លាន២សែនដុល្លារ។ បញ្ហានេះ​នាំឲ្យមានការចោទសួរថា ប្រាក់ខែឧបនាយករដ្ឋមន្ត្រីរូបនេះគ្រប់គ្រាន់ក្នុងការទិញនាឡិកាថ្លៃៗទាំងនេះទេ?​​

លោក​ប្រា វីត វុងសូវ៉ាន បានថ្លែងបកស្រាយថា នាឡិកាទាំងនេះគឺលោកខ្ចីពីមិត្តភ័ក្តិហើយថា នឹងសងត្រឡប់ទៅកាន់ម្ចាស់គេវិញនៅពេលខាងមុខ។ ប៉ុន្តែក្រុមអ្នកដែលប្រើប្រាស់ហ្វេសប៊ុកចោទប្រកាន់នោះអះអាងថា នាឡិកាទាំងនោះស្ថិតនៅក្នុងបញ្ជីកម្មសិទ្ធិផ្ទាល់ខ្លួន​របស់ លោក វុងសូវ៉ាន។​

ករណីនេះស្ថិតនៅក្នុងការស៊ើបរបស់ភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់ថៃ បើទោះជាមានការអះអាងថា ខ្ចីគេក៏ដោយក៏ការស៊ើបនៅតែបន្ត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ