លោក ត្រាំ គ្រោងផ្តល់សញ្ញាតិឲ្យជនអន្តោប្រវេសន៍១,៨លាននាក់​

រដ្ឋាភិបាលសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណល ត្រាំកំពុងតែរៀបចំគម្រោងក្នុងការផ្តល់សញ្ញាតិឲ្យជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន​១លាន៨សែននាក់ ជាថ្នូរទៅនឹងការស្នើឲ្យព្រឹទ្ធសភាអនុម័តកញ្ចប់ថវិកាសម្រាប់យកទៅសាងសង់ជញ្ជាំងព្រំដែនជាមួយប្រទេសម៉ិចស៊ិក។​

មន្ត្រីសេតវិមានថ្លែងថា គម្រោងនេះ​លោកត្រាំនឹងយកទៅជជែកជាមួយជាមួយគណបក្សប្រជាធិបតេយ្យ ដើម្បីស្នើថវិកាជាតិចំនួន​២៥ប៊ីលានដុល្លារ យកទៅសាងសង់ជញ្ជាំងព្រំដែនជាមួយប្រទេសម៉ិចស៊ិច។ នេះបើតាមសារព័ត៌មាន BBC។​

កាលពីថ្ងៃទី២០ខែមករា រដ្ឋាភិបាលរបស់លោកត្រាំ បានជាប់គាំងថវិកាមិនអាចដំណើរការបានដោយសារព្រឹទ្ធសភាមិនអនុម័តច្បាប់ថវិកា។ បន្ទាប់មកមានការដោះស្រាយបើកឲ្យចាយថវិកាបណ្តោះអាសន្នដល់ថ្ងៃទី៦ខែកុម្ភៈ នៅក្នុងអំឡុងពេលនេះ បើលោកដូណល ត្រាំមិនអាចរកចំណុចឯកភាពគ្នាឃើញទេ នឹងមានវិបត្តិជាប់គាំថវិកាបន្តទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ