ប្រទេសពីរមានជម្លោះជាមួយចិនរួមគ្នាពង្រឹងវិស័យការពារជាតិ

ប្រទេសចំនួនពីរដែលកំពុងមានជម្លោះព្រំដែន​ជាមួយចិនគឺប្រទេសឥណ្ឌា និង ប្រទេសវៀតណាម បានព្រមព្រៀងទ្វេរភាគីក្នុងការពង្រឹងសមត្ថភាពលើផ្នែកយោធា ដើម្បីការពារជាតិ។

នៅក្រៅកិច្ចប្រជុំអាស៊ានឥណ្ឌាកាលពីម្សិលមិញ មេដឹកនាំប្រទេសឥណ្ឌា លោក ណារិន ឌ្រាមូឌី និង មេដឹកនាំវៀតណាម​លោក ង្វ្រៀន សូនផុក បានជជែកគ្នាពីការពង្រឹងសមត្ថភាពយោធា។​ នេះបើតាមសារព័ត៌មាន​ India Times។​

​India Times ចុះផ្សាយថា ភាគីវៀតណាម បានជំរុញឲ្យឥណ្ឌា ពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកការពារជាតិនៃប្រទេសទាំងពីរពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

បច្ចុប្បន្នវៀតណាម​កំពុងតែមានជម្លោះដែនសមុទ្រជាមួយប្រទេសចិន នៅសមុទ្រចិនខាងត្បូង ហើយកើតមានអំពើហិង្សាជាបន្តបន្ទាប់។ ចំណែកប្រទេសចិន​និង ប្រទេសឥណ្ឌាកំពុងមានជម្លោះនៅតាមព្រំដែនគោក នៅតាមតំបន់ភ្នំមានការផ្ទុះអាវុធជាបន្តបន្ទាប់ហាក់មិនមានភាពធូរស្រាលទេនៅប៉ុន្មានឆ្នាំចុងក្រោយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ