លោកឌូទើតេ ប្រាប់អ៊ុងសានស៊ូជីថាកុំខ្វល់រឿងសិទ្ធិមនុស្ស

មេដឹកនាំហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ បានប្រាប់ទៅមេដឹកនាំមីយ៉ាន់ម៉ាថា មិនបាច់ខ្វល់រឿងការលើកឡើងបញ្ហាសិទ្ធិមនុស្សនោះទេ ដោយលោកចាត់ទុកថា នោះគ្រាន់តែជាសកម្មភាពរំខានដល់ការងារដឹកនាំប្រទេសតែប៉ុណ្ណោះ។​

នៅក្នុងកិច្ចប្រជុំអាស៊ាន-ឥណ្ឌា កាលពីថ្ងៃសុក្រម្សិលមិញ លោកឌូទើតេ​ថ្លែងថា លោក អាណិតលោកស្រី អ៊ុង សានស៊ូជី ដែលបច្ចុប្បន្ន​កំពុងតែរងគំនាបពីសហគមន៍អន្តរជាតិ ដែលថ្កោលទោសថា បានរំលោភសិទ្ធិជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។​ នេះបើតាមការចុះផ្សាយរបស់Asia Correspondent។​

លោក ឌូទើតេ លើកឡើងថា មិនបាច់ខ្វល់លើការរិះគន់នានារបស់សកម្មជនការងារសិទ្ធិមនុស្សទេគឺ ផ្តោតតែលើការងារអភិវឌ្ឍន៍ប្រទេសបានហើយ លោកចាត់ទុកសំឡេងក្រុមការពារសិទ្ធិមនុស្សជាសំឡេងរំខាន។​

បច្ចុប្បន្នលោកស្រី អ៊ុង សានស៊ូជី កំពុងរងការរិះគន់ថា រំលោភសិទ្ធិលើជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា ចំពោះហិង្សាកើតឡើងកាលពីឆ្នាំ២០១៧។

ចំណែក លោក ឌូទើតេ ក៏កំពុងរងការថ្កោលទោសដែរ ចំពោះការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់រាប់ពាន់នាក់ ជុំវិញការបង្ក្រាបគ្រឿងញៀន។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ