ឆេះមន្ទីរពេទ្យនៅកូរ៉េខាងត្បូងស្លាប់មនុស្ស៣៧នាក់

អ្នកជំងឺនិងសាច់ញាតិក្រោយភ្លើងឆេះមន្ទីរពេទ្យ(រូបពីBBC)

យ៉ាងហោចណាស់មនុស្សចំនួន៣៧នាក់ បានស្លាប់ និង ១៣០នាក់ផ្សេងទៀតរងរបួស នៅក្នុងហេតុការណ៍ឆេះមន្ទីរពេទ្យមួយនៅក្នុងទីក្រុង Miryang នៃប្រទេសកូរ៉េខាងត្បូងកាលពីម្សិលមិញ។​

 តាមការចុះផ្សាយរបស់សារព័ត៌មាន​BBC បានឲ្យដឹងថា ភ្លើងចាប់ផ្តើមឆេះចេញពីបន្ទប់សង្គ្រោះបន្ទាន់ដោយសារការឆ្លងចរន្តអគ្គិសនី ហើយរាលដាលទៅផ្នែកផ្សេងៗទៀតនៃមន្ទីរពេទ្យ។​

 នៅក្នុងមន្ទីរពេទ្យនោះមានអ្នកសម្រាកព្យាលបាលជំងឺជិត២០០នាក់។ សមត្ថកិច្ចសនិដ្ឋានថា អ្នកស្លាប់អាចនឹងកើនឡើងថែមទៀត ដោយសារស្ថានភាពនៃអ្នករងរបួសមួយចំនួនស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរ។​

ក្រុមអ្នកជួយសង្គ្រោះអះអាងថា អ្នកស្លាប់ភាគច្រើនគឺដោយសារឈ្លក់ផ្សែង ហើយវេជ្ជបណ្ឌិត និង អ្នកមើលថែអ្នកជំងឺក៏ស្ថិតនៅក្នុងចំណោមអ្នករងគ្រោះទាំងនោះដែរ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ