ទីក្រុងប៉ារីសកំពុងប្រឈមទឹកជំនន់កើតចេញពីទន្លេSeine

អាជ្ញាធរប្រកាសថា ផ្ទះ និង ក្រុមហ៊ុនធ្វើពាណិជ្ជកម្មជាច្រើន នៅតាមមាត់ទន្លេSeine ក្នុងទីក្រុងប៉ារីស រួមទាំងធនាគារជាច្រើន កំពុងប្រឈមទឹកជំនន់ខ្លាំងក្លា។

ស្ថានភាពទឹកនៅក្នុងទន្លេSeine បានកើនឡើងខ្លាំងដល់កម្រិតអាជ្ញាធរប្រកាសអាសន្នឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន បន្ទាប់ពីមានភ្លឿងធ្លាក់ខ្លាំង។​ កម្រិតកម្ពស់ទឹកកើនឡើងខ្លាំងនៅចុងសប្តាហ៍នេះ។​ នេះបើតាមសារព័ត៌មានBBC។​

អាជ្ញាធរព្យាករណ៍ថា កម្ពស់ទឹកទន្លេកើនឡើងដល់៦ម៉ែត្រ គឺកើនឡើង​លើកម្រិតធម្មតាចំនួន៤ម៉ែត្រ។ ផ្លូវជាច្រើនមានការរៀបចំត្រៀមលក្ខណៈរបាំងទប់ទឹក និង មានទូកត្រៀមសម្រាប់ជួយសង្គ្រោះ។​

កាលពីយប់ថ្ងៃសុក្រផ្លូវចំនួនទឹកលិចដល់ត្រឹមភ្លៅ។ កម្រិតទឹកនេះនៅមិនទាន់ស្មើកម្រិតទឹកជំនន់កាលពីឆ្នាំ១៩១០ទេ ដែលលិចទីក្រុងនេះរហូតដល់២ខែ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ