ចិន​បង្កើន​ការ​រឹត​បន្តឹង​មាតិកា​នៅ​លើ​បណ្ដាញ​សង្គម

អាជ្ញាធរ​ចិន​បាន​បញ្ជា​ទៅ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ធំ​មួយ ឲ្យ​ទប់​ស្កាត់​នូវ​អ្វី​ដែល​ចិន​ហៅ​ថា «មាតិកា​គ្រោះ​ថ្នាក់» ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព ខណៈ​ដែល​ចិន​កំពុង​តែ​ត្រួត​លើ​ការ​បញ្ចេញ​មតិ​នៅ​លើ​បណ្ដាញ​អ៊ីនថឹណិត សូម្បី​តែ​បទ​ចម្រៀង​រ៉េប រូបត្លុក កំប្លែង និង​រឿង​ចចេច​ចចូច​របស់​តារា​ផង​ដែរ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

AFP បាន​ចុះ​ផ្សាយ​បន្ត​ថា យុទ្ធនាការ​នេះ មិន​ត្រឹម​តែ​មាន​បំណង​ទប់​ស្កាត់​សំឡេង​រិះគន់​ទេ ប៉ុន្តែ ក៏​ដើម្បី​ធានា​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់ បម្រើ​ដល់​ «ទិសដៅ​សង្គម​និយម»​ផង​ដែរ។

រដ្ឋបាល​គ្រប់​គ្រង​ប្រព័ន្ធ​អ៊ីនថឹណិត​ចិន​ បាន​ចោទ​បណ្ដាញ​ទំនាក់​ទំនង​សង្គម Weibo ថា មិន​គោរព​តាម​ច្បាប់ ដោយ​បណ្ដោយ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ផុស​មាតិកា​ដែល​ធ្វើ​ឲ្យ​សាធារណជន​យល់​ខុស ភាសា​អសុរស និង​ពាក្យ​ពេចន៍​រើស​អើង​ជន​ជាតិ​ភាគ​តិច។

ចិន​គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​នានា​លើ​ពិភព​លោក ដែល​គ្រប់គ្រង​លើ​ប្រព័ន្ធ​អ៊ីនថឹណិត​យ៉ាង​តឹង​តែង ចាប់​តាំង​ពី​លោក ស៊ី ជិនពីង ឡើង​កាន់​អំណាច​កាល​ពី​ឆ្នាំ​២០១២​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ