លោក ត្រាំ ចោទ​អឺរ៉ុប​ថា ធ្វើ​ពាណិជ្ជកម្ម​«មិន​ស្មើ​ភាព»​ជាមួយ​អាមេរិក

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាស​មួយ​នៅ​ថ្ងៃ​នេះ​ថា សហភាព​អឺរ៉ុប បាន​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក «ដោយ​មិន​ស្មើភាព» ដោយ​លោក​ព្រមាន​ថា បញ្ហា​ជាច្រើន​របស់​លោក​ជាមួយ​សហភាព​អឺរ៉ុប នឹង​ប្រែក្លាយ​រូបរាង​កាន់​តែ​ធំ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក ត្រាំ បាន​ថ្លែង​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍​អង់គ្លេស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​ថា សហភាព​អឺរ៉ុប​បាន​ប្រព្រឹត្ត​មិន​ស្មើភាព​ជាមួយ​អាមេរិក​នោះឡើយ នៅ​ពេល​ប្លុក​មួយ​នេះ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​នោះ។

ក្នុង​កិច្ច​សម្ភាស​ដែល​ចាក់​ផ្សាយ​នៅ​ថ្ងៃ​នេះ លោក ត្រាំ ថ្លែង​បន្ត​ថា លោក​មាន​បញ្ហា​ជាច្រើន​ជាមួយ​សហភាព​អឺរ៉ុប ហើយ​វា​អាច​ប្រែក្លាយ​ទៅ​ជា​អ្វី​មួយ​កាន់​តែ​ធំ​ជុំ​វិញ​បញ្ហា​ពាណិជ្ជកម្ម​នេះ។

លោក ត្រាំ ក៏​បាន​ព្រមាន​បែប​នេះ​ម្ដង​រួច​មក​ហើយ​អំឡុង​ពេល​កិច្ច​សម្ភាស​មួយ​នៅ​ក្រៅ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​នៅ​ទីក្រុង​ដាវ៉ូស ជា​ទី​ដែលលោក​បាន​លើក​ឡើង​នូវ​របៀប​មួយ​ហៅ​ថា «អាមេរិក​ជា​ចម្បង» ទៅ​កាន់​ក្រុម​ពាណិជ្ជករ​នៅ​លើ​ពិភព​លោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ