អៀឡង់​កំពុងសិក្សាពីការហាមរំលូតកូន

រដ្ឋាភិបាលអៀឡង់​កំពុងតែសិក្សាហើយនឹងរៀបចំធ្វើប្រជាមតិ ចង់បានមតិយោបល់ពីប្រជាពលរដ្ឋចំពោះការរៀបចំធ្វើច្បាប់ស្តីពីការហាមឃាត់ការរំលូតកូន។​

ការធ្វើប្រជាមតិនេះគ្រោងធ្វើឡើងនៅខែឧសភា  ដែលផ្តោតលើការហាមការរំលូតកូន ហើយឈានដល់ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។​ បច្ចុប្បន្ននៅក្នុងប្រទេសអៀឡង់ អនុញ្ញាតឲ្យស្ត្រីអាចរំលូតកូនបានតែក្នុងស្ថានភាពម្តាយមានហាភ័យឬ ប្រឈមគ្រោះថ្នាក់ខ្លាំង ប៉ុន្តែមានការលើកលែងចំពោះករណីរំលោភផ្លូវភេទ។​ នេះបើតាមសារព័ត៌មាន BBC។​

នាយករដ្ឋមន្ត្រីលោក​ Leo Varadkar ថ្លែងថា លោកនឹងធ្វើយុទ្ធនាការ ដើម្បីជំរុញឲ្យមានការធ្វើកំណែទម្រង់លើបញ្ហាទាំងនេះ។​

ការធ្វើប្រជាមតិមិនបានបញ្ជាក់ផ្តោតលើច្បាប់អ្វីច្បាស់លាស់នោះទេ គ្រាន់តែថា នឹងអាចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ទាក់ព័ន្ធការហាមឃាត់រំលូតកូន។​

នៅក្នុងប្រទេសអៀឡង់ បច្ចុប្បន្នរឹតបន្តឹងការរំលូតកូន ប៉ុន្តែមិនបានកំណត់ឲ្យច្បាស់លាស់ពីភាពខុសច្បាប់នៃការរំលូតកូននោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ