កូរ៉េខាងជើង​លុបចោលគម្រោងបង្ហាញវប្បធម៌ជាមួយកូរ៉េខាងត្បូង

កូរ៉េខាងជើង​បានប្រកាសលុបចោលគម្រោងបង្ហាញវប្បធម៌រួមគ្នាជាមួយកូរ៉េខាងត្បូង ដោយមូលហេតុថា ប្រព័ន្ធផ្សព្វផ្សាយរបស់ទីក្រុងសេអ៊ូល ផ្សព្វផ្សាយលម្អៀង និងមានការបំពានមើលងាយលើក្រុមមកពីកូរ៉េខាងជើង។​

តាមគម្រោងប្រទេសទាំងពីរបានព្រមព្រៀង កំណត់យកថ្ងៃទី៤ខែកុម្ភៈ ដើម្បីបង្ហាញវប្បធម៌ប្រពៃណី រៀបចំនៅដែនដីកូរ៉េខាងត្បូងនៅតំបន់ Mount Kumgang។ ការបង្ហាញវប្បធម៌នេះ គឺជាផ្នែកមួយនៃការរៀបចំកីឡាអូឡាំពិករដូវត្រជាក់ នៅក្នុងទីក្រុងព្យុងឆាងប្រទេសកូរ៉េខាងត្បូង។​

ព្រឹត្តិការណ៍នេះ​ គឺជាពេលនៃការលេងកីឡា ការបង្ហាញវប្បធម៌ និងជាការពង្រឹងការទំនាក់ទំនងគ្នារវាងកូរ៉េទាំងពីរ ដែលប្រឈមមុខដាក់ខ្លាំងប៉ុន្មានឆ្នាំចុងក្រោយនេះ​។​

តាមរយៈប្រព័ន្ធលេឡេក្រាម កូរ៉េខាងជើង​ បានរិះគន់ថា មូលហេតុនៃការលុបចោលព្រឹត្តិការណ៍នេះ ដោយសារតែប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងលម្អៀង និងបំពានមើលងាយ។​ នេះបើតាមសារព័ត៌មាន BBC។​

បញ្ហានេះ កូរ៉េខាងត្បូងសម្តែងការសោកស្តាយ ហើយជំរុញឲ្យកូរ៉េខាងជើងបន្តចូលរួមការសម្តែងនោះដូចមានព្រមព្រៀងទៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ