យុវជន៦នាក់ជាប់ពន្ធនាគារពីបទបំផ្លាញរូបរបស់ក្សត្រថៃ

តុលាការថៃកាលពីថ្ងៃពុធម្សិលមិញបានសម្រេចកាត់ទោសឲ្យយុវជនចំនួន​៦នាក់ឲ្យជាប់ទោស ពាក់ព័ន្ធការដុតបំផ្លាញរូបថតក្សក្រ Maha Vajiralongkorn និងបិតារបស់ព្រះអង្គកាលបីឆ្នាំមុននៅភាគខាងជើងនៃប្រទេសនៅ ខេត្ត ខនកែន។​

នៅប្រទេសថៃច្បាប់ដាក់ទោសលើអ្នកប្រមាថក្សត្រតឹងរឹងជាងគេលើពិភពលោក ដែលអាចប្រឈមជាប់ពន្ធនាគាររហូតដល់​១៥ឆ្នាំ។​

ក្នុងចំណោមយុវជនទាំង៦នាក់នោះគឺមានអាយុចន្លោះពី១៨ទៅ២០ឆ្នាំ  ដែលតុលាការរកឃើញថា មានកំហុសពាក់ព័ន្ធការប្រមាថដល់រាជវង្ស។ នេះបើតាមសារព័ត៌មាន​បាងកកប៉ុស្តិ៍។​

ម្នាក់ក្នុងចំណោម៦នាក់នោះគឺជាប់ពន្ធនាគារ១១ឆ្នាំកន្លះ ៣នាក់ជាប់៧ និង៨ឆ្នាំ ចំណែកយុវជនដែលមានអាយុ១៨ឆ្នាំ២នាក់ គឺម្នាក់ជាប់៣ឆ្នាំ និងម្នាក់ទៀត ជាប់៤ខែ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ