សមាជិកសភាអាមេរិកមួយក្រុមរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍

រថភ្លើងដឹកជញ្ជូនសមាជិកសភាមកពីគណបក្សសាធារណរដ្ឋរបស់អាមេរិក​ បានបុកជាមួយរថយន្តដឹកទំនិញបណ្តាលឲ្យធ្លាក់ផ្លូវកាលពីម្សិលមិញ ហើយក្នុងនោះអ្នកនាំពាក្យសភាក៏រងរបួសដែរ។​

របាយការណ៍ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP បានឲ្យដឹងថា  ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មនុស្សម្នាក់ស្លាប់ និង៦នាក់ផ្សេងទៀតរងរបួស។

ប៉ុន្តែតាមសេចក្តីប្រកាសរបស់ប្រធានាធិបតី ដូណាល ត្រាំ បានឲ្យដឹងថា សមាជិកសភាមិនមានអ្នករងរបួសធ្ងន់ធ្ងរនោះទេ។​

អ្នកធ្វើដំណើរនៅលើរថភ្លើងនោះមានជាង៣០០នាក់ ដែលរួមមានសមាជិកសភា ក្រុមគ្រួសារ និងបុគ្គលិកធ្វើការនៅទីនោះ គឺពួកគេធ្វើដំណើរពីរដ្ឋធានីវ៉ាស៊ីនតោនទៅរដ្ឋវីហ្គីនៀខាងលិច ដើម្បីលំហែកាយ និងប្រជុំគោលនយោបាយ។​ ចំណែកអ្នកស្ថិតនៅលើរថយន្តដឹកទំនិញនោះគឺម្នាក់ស្លាប់ និងមួយចំនួនទៀតទទួលរងរបួសធ្ងន់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ