ក្មេងស្រីដែលរងការបំពានពីវេជ្ជបណ្ឌិតអាមេរិក​កើនដល់២៦៥នាក់​

ចំនួនក្មេងស្រីដែលគេដឹងថា រងការបំពានផ្លូវភេទពីវេជ្ជបណ្ឌិតអាមេរិកនៅកីឡាកាយសម្ព័ន្ធកើនឡើងដល់ចំនួន​២៦៥នាក់ ខណៈតុលាការកំពុងតែបន្តនីតិវិធីលើសំណុំរឿងនេះ។​

ចៅក្រមនៅរដ្ឋមីជីហ្គេន ថ្លែងថា ក្នុងសវនាការកាលពីថ្ងៃពុធម្សិលមិញ កើនឡើងក្មេងស្រីជាជនរងគ្រោះកើនដល់២៦៥នាក់ ហើយថា វេជ្ជបណ្ឌិត Larry Nassar ដែលរងការចោទប្រកាន់នោះប្រឈមទៅនឹងទោសទណ្ឌបន្ថែមទៀត។

កាលផ្ទុះរឿងនេះលើកដំបូងគឺមានក្មេងស្រីរងគ្រោះតែ៦៥នាក់ បន្ទាប់មកកាលពីសប្តាហ៍មុនមានជាង១៦០នាក់ ហើយនៅសប្តាហ៍នេះ ជនរងគ្រោះបានចេញមុខនៅបន្ទប់សវនាការកើនដល់២៦៥នាក់។​

ក្នុងសវនាការកាលពីសប្តាហ៍មុន វេជ្ជបណ្ឌិត Nassar មានវ័យ៥៤ឆ្នាំរូបនេះ  ប្រឈមជាប់ពន្ធនាគារពី៤០ទៅ១៧៥ឆ្នាំ។ ចៅក្រមកាន់សំណុំរឿងថ្លែងថា មិនអាចអនុញ្ញាតឲ្យវេជ្ជបណ្ឌិតរូបនេះមានឱកាសដើរចេញពីពន្ធនាគារទេ ព្រោះអាចបង្កគ្រោះថ្នាក់ជាថ្មីទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ