អាមេរិករៀបចំ​ផ្តល់ពានរង្វាន់ណូបែលសន្តិភាពដល់យុវជនដឹកនាំការតវ៉ានៅចិន

សមាជិកសភាអាមេរិករៀបចំផ្តល់ពានរង្វាន់ណូបែលសន្តិភាពដល់ ក្រុម​យុវជន Joshua Wong ដែលនាំចលនាទាមទារឲ្យមានការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនៅលើដែនដីហុងកុង ដែលបច្ចុប្បន្នដែនដីនេះ កំពុងតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិន។​

ក្រុមយុវជននៅហុងកុងដែលសភាអាមេរិកកំពុងតែរៀបចំផ្តល់ពានរង្វានណូបែលសន្តិភាពនោះរួមមាន​ Joshua  Wongអាយុ ២១ឆ្នាំ Nathan Lawអាយុ២៤ឆ្នាំ Alex Chowអាយុ២៧ឆ្នាំ។ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

យុវជនមួយក្រុមនេះ បានដឹកនាំចលនាតវ៉ាតាំងពីឆ្នាំ២០១៤មក ដើម្បីទាមទារឲ្យមានការគ្រប់គ្រងតាមលទ្ធិប្រជាធិបតេយ្យនៅលើដែនដីហុងកុង ដែលជាដែនដីធ្លាប់ស្ថិតនៅក្រោមអាណានិគមន៍អង់គ្លេស។​

រដ្ឋាភិបាលចិនកំពុងតែចាត់ទុកសកម្មភាពការតវ៉ាទាំងនេះ ជាសកម្មភាពខុសច្បាប់​ ក្រុមអ្នកដឹកនាំការតវ៉ាត្រូវបានចាប់ខ្លួន​ដាក់ពន្ធនាគារជាបន្តបន្ទាប់។​

គម្រោងនៃការរៀបចំផ្តល់ពានរង្វាន់ណូលបែលសន្តិភាពនេះ បានធ្វើឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំងខឹងសម្បារកាន់តែខ្លាំងចំពោះគំនិតរបស់សមាជិកសភាអាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ