អ្នកជាប់ឃុំ៥នាក់រត់ចេញពីពន្ធនាគារក្នុងខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃសៅរ៍នេះ នៅពេលដែលអ្នកគ្រប់គ្រងនៅទីនោះឲ្យសម្អាតបរិវេណពន្ធនាគារ។
ស្នងការនគរបាលខេត្តស្ទឹងត្រែង លោក ម៉ៅ ច័ន្ទតារា ថ្លែងថា អ្នកជាប់ឃុំដែលរត់ចេញពីពន្ធនាគារទាំងនោះ ត្រូវមន្ត្រីជំនាញប្រើអោយសម្អាតជុំវិញបរិវេណពន្ធនាគារ ហើយដោយមើលឃើញ ឱកាសល្អពួកគេក៏នាំគ្នារត់។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។
តាមប្រភពដដែល គឺអ្នកជាប់ឃុំ ទាំង៥នាក់ ដែលរត់គេចនោះ ត្រូវបានសមត្ថចាប់ខ្លួនបានទាំងអស់ហើយនាំទៅពន្ធនាគារវិញ។