មេ​ចារកម្ម​អាល្លឺម៉ង់​ថា ស្ថានទូត​កូរ៉េ​ខាង​ជើង​នៅ​ប៊ែរឡាំង​កំពុង​រក​ទិញ​បច្ចេកវិទ្យា​នុយក្លេអ៊ែរ

មេ​ភ្នាក់ងារ​ចារកម្ម​ផ្ទៃ​ក្នុង​របស់​អាល្លឺម៉ង់ បាន​ទម្លាយ​ឲ្យ​ដឹង​ថា កូរ៉េ​ខាង​ជើង​កំពុង​តែ​ស្វែង​រក​ទិញ​សម្ភារៈ និង​បច្ចេកវិទ្យា​សម្រាប់​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ​​តាម​រយៈ​ស្ថានទូត​របស់​ខ្លួន​នៅ​ទីក្រុង​ប៊ែរឡាំង។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

AFP បាន​ចុះ​ផ្សាយ​បែប​នេះ ដោយ​បាន​ដក​ស្រង់​សម្ដី​នាយក​ទីភ្នាក់ងារ​ចារកម្ម​អាល្លឺម៉ង់ លោក Hans-Georg Maassen ដែល​បាន​និយាយ​ថា ភ្នាក់ងារ​របស់​លោក​កត់​សម្គាល់​ថា សកម្មភាព​ជាច្រើន​កំពុង​កើត​ចេញ​ពី​ស្ថានទូត​នេះ។

មេ​ចារកម្ម​រូប​នេះ ជឿ​ជាក់​ថា កូរ៉េ​ខាង​ជើង​កំពុង​ធ្វើ​សកម្មភាព​ដើម្បី​កម្មវិធី​មីស៊ីល​របស់​គេ ប៉ុន្តែ ផ្នែក​ខ្លះ​ក៏​ដើម្បី​កម្មវិធី​នុយក្លេអ៊ែរ​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ