ម៉ាលឌីវប្រកាសសភាពអាសន្នក្រោយការចាប់ខ្លួនអតីតមេដឹកនាំ

ប្រធានាធិបតី អាឌុលឡា យ៉ាមេន កាលពីម្សិលមិញ ប្រកាសដាក់ឲ្យស្ថិតនៅក្រោមស្ថានភាពអាសន្នរយៈពេល១៥ថ្ងៃ នៅក្នុងកោះហានីមូន មុនពេលដាក់កម្លាំងប្រដាប់អាវុធច្រើនឡោមព័ទ្ធជុំវិញតុលាការកំពូល និងការឃាត់ខ្លួនអតីតមេដឹកនាំ ធ្វើឲ្យវិបត្តិនយោបាយកាន់តែស្ថិតនៅក្នុងភាពធ្ងន់ធ្ងរ។

ស្ថានភាពប្រទេសកាន់តែធ្លាក់ចុះក្នុងស្ថានភាពធ្ងន់ធ្ងរ នៅពេលដែល ប្រធានាធិបតីបច្ចុប្បន្នចេញមុខប្រឆាំងតុលាការកំពូល ដែលសម្រេចដោះលែងអ្នកទោសនយោបាយចំនួន​៩នាក់ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។​

ប៉ុន្មានឆ្នាំចុងក្រោយនៅក្នុងបរទេសម៉ាលឌីវ មានបញ្ហាបន្តបន្ទាប់ ក្រោយពេលប្រធានាធិបតីបច្ចុប្បន្នឡើងកាន់តំណែង កាលពី២០១៣ ហើយបង្ក្រាបខ្លាំងក្លាលើក្រុមប្រឆាំងជាបន្តបន្ទាប់។​

កាលពីថ្ងៃចន្ទម្សិលមិញ សមត្ថកិច្ចបានឃាត់ខ្លួន អតីតប្រធានាធិបតី លោក Maumoon Abdul Gayoom។ អតីតប្រធានាធិបតី រូបនេះ ស្ថិតនៅក្នុងក្រុមប្រឆាំង ហើយក៏បានចូលរួមយុទ្ធនាការប្រឆាំងប្រធានាធិបតីបច្ចុប្បន្ន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ