កូរ៉េខាងជើងជ្រើសរើសអគ្គ​មេបញ្ជាការយោធាថ្មីមានភាពតានតឹង

កូរ៉េខាងជើងបានតែងតាំងលោក Kim Jong-gak​ ជាអនុរដ្ឋមន្ត្រីក្រសួងកងកម្លាំងប្រដាប់អាវុធប្រជាជន ឲ្យក្លាយជាអ្នកដឹកនាំការិយាល័យនយោបាយយោធា។​

តាមចារកម្មរបស់កូរ៉េខាងត្បូងបានឲ្យដឹងថា អតីតអគ្គមេបញ្ជាការយោធាដឹកនាំការិយាល័យនយោបាយយោធា លោក​ Hwang Pyong-so ជាអ្នកដែលធ្លាប់ជួយដល់លោក គីម ជុងអ៊ុន នៅពេលកន្លងមកនេះ ត្រូវបានដកហូតចេញពីតំណែងដាក់ឲ្យស្ថិតនៅក្រោមការអប់រំ។​ នេះបើតាម South China Morning។​

នាយកដ្ឋានគោលការណ៍ និង​ការរៀបចំ នៃគណបក្សពលករ កម្រមានការស៊ើបអង្កេតលើការិយាល័យយោធាណាស់ ហើយនេះជាករណីទី១ហើយ ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ។​

Hwang គឺជាក្រុមន្ត្រីជាន់ខ្ពស់ស្ថិតនៅក្នុងអំណាចកូរ៉េខាងជើង ដែលមានអំណាចធំលំដាប់ទី៣។​ ទោះយ៉ាងណាគេមិនបានដឹងមូលហេតុច្បាស់លាស់ពីការដកហូតតំណែងនេះនៅឡើយ។​

ចាប់តាំងពីលោក គីម ជុងអ៊ុន ឡើងកាន់តំណែងកាលពីឆ្នាំ២០១១មក មានការបន្សុតមន្ត្រីរបស់ខ្លួនជាបន្តបន្ទាប់ តាមរយៈការបណ្តេញចេញពីការងារ និង ការចាប់ខ្លួន​យកទៅកាន់ទោស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ