អ្នកទទួលមរតកក្រុមហ៊ុន​ Samsung ចេញពីពន្ធនាគារ

អ្នកទទួលមរតកក្រុមហ៊ុនអេឡិចត្រូនិច របស់កូរ៉េខាងត្បូងSamsung លោក Lee Jae-yong បានដើរចេញពីពន្ធនាគារ បន្ទាប់ពីតុលាការកំពូលព្យួរទោសរបស់លោក​៥ឆ្នាំ ពាក់ព័ន្ធចោទថា ពុករលួយ។​

តុលាការជាន់ខ្ពស់ទីក្រុងសេអ៊ូល បានរក្សាបទចោទករណីនេះ ដូចតុលាការជាន់ក្រោម ប៉ុន្តែសម្រេចព្យួរទោស។​នេះបើតាមសារព័ត៌មាន ​BBC។​

នៅក្នុងសវនាការកាលពីថ្ងៃចន្ទម្សិលមិញតុលាការកំពូលបានសម្រេចរក្សាបទចោទ និង ទំហំទោសនៅដដែលប៉ុន្តែព្យួរការអនុវត្តទោស ដែលចោទថា បុគ្គលរូបនេះ ពាក់ព័ន្ធករណីអំពើពុករលួយ លើសំណុំរឿងលោក ប៉ាក ឃៀនហេ អតីតប្រធានាធិបតីដែលដកចេញពីតំណែង។​

លោក Lee Jae-yong ថ្លែងថា លោក​នឹងដាក់ប្តឹងទៅឧទ្ធរណ៍ដើម្បីឲ្យទម្លាក់ចោលការចោទប្រកាន់លើទោសរបស់លោកទាំងស្រុង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ