មេដឹកនាំនៅក្នុងព្រឹទ្ធសភាទាំងពីរគណបក្សនៅសហរដ្ឋអាមេរិកកាលពីថ្ងៃពុធម្សិលមិញ បានឈានដល់ការឯកភាពគ្នាលើកញ្ចប់ថវិកាសម្រាប់ឆ្នាំ២០១៨ និង ២០១៩ ដែលនេះជាការផ្លាស់ប្តូរថ្មីមួយ អាចជៀសវាងការជាប់គាំងបាន បើសិនជាកិច្ចប្រជុំបានអនុម័ត។
ការព្រមព្រៀងគ្នានេះ បន្ទាប់ពីភាគីទាំងពីរធ្វើការងារជាមួយគ្នាច្រើនខែមកនេះ ដែលគេចាត់ទុកថា ជាការសម្រេចបានយ៉ាងធំធេងមួយ។ នេះបើតាមទីភ្នាក់ងារព័ត៌មានAFP។
ការឈានដល់ចំណុចព្រមព្រៀងនេះ បានកើតឡើងកាលពីម្សិលមិញ។ ភាគីទាំងពីរបានប្រជុំជជែកគ្នា៥លើករួចមកហើយ ចាប់តាំងពីខែតុលាឆ្នាំ២០១៧មក។
សំណើថវិកានេះ បានកាត់បន្ថយការចំណាយ ដោយផ្អែកលើច្បាប់កាលពីឆ្នាំ២០១១ គឺបានជំរុញមូលនិធិយោធា និងមិនមែនយោធា កម្រិត៣០០ប៊ីលានដុល្លារ។
គណបក្សសាធារណរដ្ឋ និង គណបក្សប្រជាធិបតេយ្យបានធ្វើសម្បទានឲ្យគ្នាទៅវិញមក ទាក់និងគោលនយោបាយជនអន្តោប្រវេសន៍ ដែលគណបក្សាសាធារណរដ្ឋចង់រឹតបន្តឹង ចំណែកគណបក្សប្រជាធិបតេយ្យស្នើឲ្យមានការបន្ធូរបន្ថយ។