ក្រសួងសុខាភិបាលប្រកាសថា ឆ្នាំ២០១៨ គឺជាឆ្នាំដែលត្រូវដល់វដ្តនៃការរាតត្បាតខ្លាំងនៃជំងឺគ្រុនឈាម ដែលកាលពីឆ្នាំ២០១២ បានសម្លាប់កុមារជិត២០០នាក់។ មេរោគគ្រុនឈាមដែលឆ្លងតាមមូសខ្លាញីខាំនៅពេលបច្ចុប្បន្ននេះ ក៏បានកើតមានលើមនុស្សចាស់ដែរ ដោយអ្នកជំនាញថា ជាការវិវដ្តថ្មី។ តើយើងនឹងការពារដូចម្តេច ក្នុងវដ្តនៃការរាតត្បាតខ្លាំងជំងឺគ្រុនឈាមឆ្នាំ២០១៨នេះ?
សូមទស្សនាបទសម្ភាសរវាងអ្នកយកព័ត៌មាន VOD លោក ហួត វុទ្ធី ជាមួយលោកវេជ្ជបណ្ឌិត លី សូវ៉ាន ប្រធាននាយកដ្ឋានប្រយុទ្ធនិងជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ដូចតទៅ៖