សកម្មជននៅថៃនឹងតវ៉ាជំរុញឲ្យរដ្ឋាភិបាលរៀបចំការបោះឆ្នោត

រូបភាពពី Thai PBS

សកម្មជនគាំទ្រការដឹកនាំតាមបែប្រជាធិបតេយ្យនៅក្នុងប្រទេសថៃថ្លែងថា ពួកគេនឹងរៀបចំការតវ៉ាជាប្រព័ន្ធមួយ ដើម្បីជំរុញឲ្យរដ្ឋាភិបាលយោធារៀបចំការបោះឆ្នោតតាមការគ្រោងទុកនៅចុងឆ្នាំនេះ។​

ចាប់ពីការធ្វើរដ្ឋប្រហារគ្រប់គ្រងអំណាចកាលពីខែឧសភាឆ្នាំ២០១៤មក រដ្ឋាភិបាលយោធាថៃដឹកនាំដោយលោក ប្រាយុទ្ធចាន់ អូចា បានសន្យារៀបចំការបោះឆ្នោត ប៉ុន្តែត្រូវបានពន្យារពេលជាបន្តបន្ទាប់។ ការសន្យារៀបចំការបោះឆ្នោតនៅក្នុងខែវិច្ឆិកាឆ្នាំ២០១៨នេះ ក៏ត្រូវប្រកាសពន្យារពេលបន្តទៀតដែរ។​

សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យមកពី ក្រុមស្តារប្រជាធិបតេយ្យ(DRG) ថ្លែងថា នៅក្នុងខែឧសភាខាងមុខ ពួកគេនឹងរៀបចំការតវ៉ាជាប្រព័ន្ធរៀងរាល់ថ្ងៃសៅរ៍ ដើម្បីជំរុញឲ្យប្រជាជនថៃទាមទារឲ្យមានការបោះឆ្នោត។ ក្រុមនេះប្តេជ្ញាធ្វើសកម្មភាពបើទោះបីជា ប្រឈមការបង្ក្រាបឬចាប់ដាក់ពន្ទនាគារក៏ដោយ។​ នេះបើតាមសារព័ត៌មាន Channel News Asia។​

ទោះយ៉ាងណាអ្នកនាំពាក្យរដ្ឋាភិបាលយោធាថៃលោក  Colonel Winthai Suvareeថ្លែងថា ខាងរដ្ឋាភិបាលមិនមានការព្រួយបារម្ភទេ ដោយថា បើសិនជាមានការរំខានណាមួយកើតឡើង នគរបាលនឹងចាត់វិធានការដើម្បីការពារសន្តិសុខ និង សណ្តាប់ធ្នាប់អនុវត្តន៍ទៅតាមច្បាប់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ