រញ្ជួយដីកម្រិតខ្លាំងមួយនៅភាគនិរតីនៃប្រទេសម៉ិចស៊ិក ក្នុងកម្លាំង៧,២ រិច្ឆទ័រ បណ្តាលឲ្យអគារជាច្រើនដួលរលំ ប៉ុន្តែមិនទាន់មានរបាយការណ៍បូកសរុបចំនួនខូចខាតទេ។
អ្នកភូមិសាស្ត្រអាមេរិកបានឲ្យដឹងថា ការរញ្ជួយដីក្នុងកម្រិតខ្លាំងមួយនេះ កើតឡើងនៅជិតទីក្រុងPinotepa de Don Luisនៃរដ្ឋOaxaca។
រញ្ជួយដីនោះកើតឡើងកាលពីថ្ងៃសុក្រ ញ័រក្នុងជម្រៅដី២៤,៦គីឡូម៉ែទ្រ បណ្តាលឲ្យអគារជាច្រើនបាក់រលំ ប៉ុន្តែមិនមានរបាយការណ៍ចំនួនអ្នកគ្រោះថ្នាក់ទេ។ នេះបើតាមសារព័ត៌មានBBC។
ឧត្ថម្ភាចក្រដឹករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង អភិបាលរដ្ឋOaxaca ពិនិត្យមើលស្ថានភាពនេះ បានបុកគ្នាបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់។ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកAlfonso Navarrete និង អភិបាលរដ្ឋលោកAlejandro Murat មិនមានរបួសធ្ងន់ទេ។
មជ្ឈមណ្ឌលត្រួតពិនិត្យរលកស៊ូណាមី នៅមហាសមុទ្រប៉ាស៊ីហ្វិក ប្រកាសថា មិនមានសញ្ញាគំរាមកំហែងដោយរលកស៊ូណាមីនោះទេ។