ម៉ាឡេស៊ីស្វែងរកការជជែកជាមួយថៃជុំវិញសិទ្ធិជនជាតិអ៊ុយហ្គ័រ

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Zahid Hamidi  ថ្លែងថា ប្រទេសរបស់លោក នឹងស្វែងរកការជជែកបន្ថែមទៀតជាមួយប្រទេសថៃ លើករណីជនជាតិអ៊ុយហ្គ័រចំនួន​១១នាក់ ដែលរត់គេចខ្លួនពីខេត្តស៊ុងក្លា ហើយបច្ចុប្បន្នចិនកំពុងទាមទារឲ្យបញ្ជូនទៅវិញ។​

ជនជាតិអ៊ុយហ្គ័រ១១នាក់នោះគឺជាមនុស្សស្ថិតក្នុងក្រុម២០នាក់រត់ចេញពីប្រទេសចិន ហើយចូលដីថៃត្រូវថៃចាប់ខ្លួន បន្ទាប់មកពួកគេជីកដីរូងហើយគេចចេញកន្លែងឃុំឃាំង ហើយរត់ទៅប្រទេសម៉ាឡេស៊ី។​

លោក Zahid Hamidi ថ្លែងថា ពួកគេនឹងពិភាក្សាជាមួយថៃ ហើយថា បើសិនជាជនជាតិភាគតិចទាំងនោះជាក្រុមភេរវកម្មមែននោះ គឺទុកឲ្យអាជ្ញាធរចិនជាអ្នកសម្រេចចុះ។​

កាលពីដើមខែនេះ អាមេរិក និង អង្គការសិទ្ធិមនុស្សមួយចំនួន​បានសម្តែងការព្រួយបារម្ភចំពោះសុវត្ថិភាព និង សិទ្ធិរបស់ជនជាតិភាគតិចទាំងនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ