កូរ៉េ​ខាង​ត្បូង​ថា ព្យុងយ៉ាង​មាន​ឆន្ទៈ​បើក​ចំហ​សម្រាប់​ការ​ចរចា​ជាមួយ​អាមេរិក

កូរ៉េ​ខាង​ជើង​មាន​ឆន្ទៈ​ខ្លាំង​ណាស់​ក្នុង​ការ​រៀបចំ​ការ​ចរចា​ជាមួយ​អាមេរិក។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​ដក​ស្រង់​ប្រភព​ពី​វិមាន​បៃតង​របស់​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង។

Reuters បាន​ចុះ​ផ្សាយ​បែប​នេះ ចំ​ពេល​ដែល​គណៈ​ប្រតិភូ​កូរ៉េ​ខាង​ជើង​បាន​ទៅ​ចូលរួម​ក្នុង​ពិធី​បិទ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

វិមាន​បៃតង បាន​និយាយ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា នៅ​ក្នុង​ជំនួប​មួយ​ជាមួយ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លោក មូន ជែអ៊ីន គណៈ​ប្រតិភូ​កូរ៉េ​ខាង​ជើង បាន​ឯកភាព​ថា ជំនួប​ពិភាក្សា​រវាង​កូរ៉េ​ទាំង​ពីរ និង​ទំនាក់​ទំនង​កូរ៉េ​ខាង​ជើង-អាមេរិក គួរ​តែ​កែលម្អ​រួម​គ្នា។

ក្រុង​ព្យុងយ៉ាង​បាន​និយាយ​ជា​ញឹក​ញាប់​ថា ខ្លួន​មាន​ឆន្ទៈ​ចរាច​ដោយ​គ្មាន​លក្ខខណ្ឌ ប៉ុន្តែ ក្រុង​វ៉ាស៊ីងតោន​បញ្ជាក់​ថា ខ្លួន​ត្រូវ​តែ​ចាត់​វិធានការ​រឹងមាំ​ឆ្ពោះ​ទៅ​រក​ការ​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ។

អាមេរិក​បាន​និយាយ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ការ​ចរចា​ជាមួយ​កូរ៉េ​ខាង​ជើង អាច​នាំ​ទៅ​រក​«ផ្លូវ​ដ៏​ភ្លឺស្វាង​ថែម​ទៀត»​សម្រាប់​របប​ឯកោ​មួយ​នេះ ប៉ុន្តែ ត្រូវ​ប្រុងប្រយ័ត្ន​ថា ជំនួប​ចរចា​ណា​មួយ ត្រូវ​តែ​នាំ​ទៅ​រក​លទ្ធផល​រំសាយ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ