កាសែត​អាមេរិក​ថា រុស្ស៊ី​ហ៊ែក​ចូល​កុំព្យូទ័រ​ប្រើ​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក

ក្រុម​ចារកម្ម​យោធា​រុស្ស៊ី បាន​ហ៊ែក​ចូល​ក្នុង​កុំព្យូទ័រ​រាប់​រយ​គ្រឿង​ដែល​ប្រើ​ប្រាស់​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ហើយ​បាន​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​មើល​ទៅ​ដូច​ជា​ស្នាដៃ​របស់​កូរ៉េ​ខាង​ជើង។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​បាន​​ដក​ស្រង់​ការ​ចុះ​ផ្សាយ​របស់​កាសែត​អាមេរិក Washington Post ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​។

AFP បាន​ចុះ​ផ្សាយ​បន្ត​ថា កូរ៉េ​ខាង​ជើង​ត្បូង បាន​ប្រកាស​កាល​ពី​មុន​ថា ខ្លួន​កំពុង​តែ​ស៊ើប​អង្កេត​ទៅ​លើ​ដំណើរ​ការ​ជាប់​គាំង​នៃគេហទំព័រ​ជាច្រើន​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក បន្ទាប់​ពី​ព្រឹត្តិការណ៍​កីឡា​នេះ​បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី​០៩ ខែ​កុម្ភៈ។

ដោយ​បាន​ដក​ស្រង់​សម្ដី​ចារកម្ម​អាមេរិក កាសែត​អាមេរិក​បាន​ចុះ​ផ្សាយ​ថា ទីភ្នាក់ងារ​ចារកម្ម​យោធា​រុស្ស៊ី GRU បាន​ចូល​ទៅ​គ្រប់​គ្រង​លើ​កុំព្យូទ័រ​ប្រហែល ៣០០​គ្រឿង​នៅ​ដើម​ខែ​កុម្ភៈ​នេះ ដែល​កុំព្យូទ័រ​ទាំង​នោះ​សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ស្ថាប័ន​កីឡា​អូឡាំពិក។

ជា​លទ្ធផល អ្នក​ចូលរួម​ជាច្រើន មិន​អាច​ព្រីន​សំបុត្រវរបស់​ពួកគេ​ដើម្បី​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​នេះ​បាន​ឡើយ ដោយ​បណ្ដាល​ឲ្យ​កៅអី​ជាច្រើន​នៅ​ទំនេរ។

កាសែត​អាមេរិក​បាន​ចុះ​ផ្សាយ​បន្ត​ថា ក្រុម​ហ៊ែកឃ័័រ​រុស្ស៊ី បាន​លួច​ចូល​ក្នុង​បណ្ដាញ​កុំព្យូទ័រ និង​ដាក់​បញ្ចូល​កម្មវិធី​មួយ​ដែល​មាន​ទម្រង់​ជា​មេរោគ ដើម្បី​ប្រមូល​ទិន្នន័យ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ទាំង​មូល​ដំណើរការ​មិន​ស្រួល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ