មេដឹកនាំអាហ្គានីស្ថានស្វែងរកការចរចាជាមួយក្រុមតាលីបាន​

ប្រធានាធិបតីអាហ្គានីស្ថាន លោក អាស្រាហ្វ ហ្គានី (Ashraf Ghani)  បានលើកឡើងពីការស្វែងរកកិច្ចចរចាដោយសន្តិភាពជាមួយក្រុមឧទ្ទាមតាលីបាន (Taliban)ឈានដល់បទឈប់បាញ់គ្នា បន្ទាប់ពីផ្ទុះសង្គ្រាមរវាងក្រុមទាំងពីរ១៦ឆ្នាំមកនេះ។​

លោកអាស្រាហ្វ ថ្លែងនៅក្នុងវេទិកាសន្តិភាពនៅក្នុងទីក្រុងកាប៊ុល លោកស្នើឡើង​ពីការចរចាគ្នាផ្តោតលើបទឈប់បាញ់ និងដោះដូរអ្នកជាប់ពន្ធនាគារ។ ​នេះបើតាមសារព័ត៌មាន ​BBC។

ការងាកមករកតុចរចានេះ អាចផ្នែកមួយដែលក្រុមតាលីបានទទួលស្គាល់​រដ្ឋាភិបាលអាហ្គានីស្ថាន និង គោរពនីតិរដ្ឋ។​

ទោះយ៉ាងណាការចរចាសន្តិភាពពេលកន្លងទៅគឺក្រុមតាលីបាន នៅតែបន្តសកម្មភាពវាយប្រហារ ដោយពួកគេមិនបានគោរពតាមកិច្ចព្រមព្រៀងនោះទេ។​

អ្នកនាំពាក្យក្រុមតាលីបាន​ ថ្លែងប្រាប់ BBC ជាភាសាអាហ្គ្រានីស្ថាន​ថា ពួកគេរង់ចាំការសម្រេចពីថ្នាក់ដឹកនាំជាមុនសិន។​ កាលពីថ្ងៃចន្ទក្រុមនេះថ្លែងថា ពួកគេរង់ចាំការចរចាដោះស្រាយបញ្ហាជាមួយសហរដ្ឋអាមេរិក ប៉ុន្តែពួកគេមិនបានលើកឡើងពីការជជែកជាមួយប្រទេសហ្គានីស្ថាននោះទេ។

កាលពីពេលកន្លងទៅ ក្រុមតាលីបានធ្លាប់ច្រានចោលការចរចាជាមួយរដ្ឋាភិបាលអាហ្គានីស្ថាន ហើយទាមទារឲ្យសហរដ្ឋអាមេរិក​ចេញមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ