ចិនព្យាយាមពន្យល់ពលរដ្ឋថាលោក ស៊ី មិនកាន់តំណែងមួយជីវិតទេ

គណបក្សកុម្មុយនីស្តចិនព្យាយាមពន្យល់ប្រជាពលរដ្ឋថា ការធ្វើកំណែទម្រង់ដឹកនាំដោយមិនកំណត់អាណត្តិប្រធានាធិបតីនោះ មិនមែនមានន័យថា លោក ស៊ី ជីនពីង ( Xi Jinping) កាន់តំណែងអស់មួយជីវិតនោះទេ។​

កាលពីថ្ងៃអាទិត្យគណបក្សកុម្មុយនីស្ត បានស្នើឲ្យមានការកែប្រែរដ្ឋធម្មនុញ្ញដោយលុបបចោល ការកំណត់ឲ្យបុគ្គលម្នាក់កាន់តំណែងជាប្រធានាធិបតីបានតែ២អាណត្តិឬ ១០ឆ្នាំ ដើម្បីបើកផ្លូវឲ្យលោក ស៊ី ជីនពីង កាន់តំណែងដោយមិនកំណត់ពេល។​

ក្រោយមកមានការរិះគន់ជាច្រើនពីមហាជននៅក្នុងប្រទេសចិន ដោយពួកគេប្រើប្រាស់បណ្តាញសង្គម ដើម្បីបញ្ចេញមតិដោយបារម្ភថា ប្រទេសចិនកំពុងងាកទៅរកការគ្រប់គ្រងផ្តាច់ការដូចកូរ៉េខាងជើង។​​

នៅថ្ងៃនេះ សារព័ត៌មានរដ្ឋចិន​ People’s Daily ចុះផ្សាយថា ការធ្វើកំណែទម្រង់នោះគ្រាន់តែជាការឲ្យតម្លៃខ្ពស់លើគំនិតមេដឹកនាំ ប៉ុន្តែមិនមែនមានន័យថា ដូរប្រព័ន្ធនៅក្នុងគណបក្ស និង នៅថ្នាក់ដឹកនាំជាតិនោះទេ ហើយក៏មិនមានមានន័យឲ្យមេដឹកនាំកាន់តំណែងអស់មួយជីវិតដែរ គឺត្រូវមានការពិភាក្សាបន្ត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ