អតីតតារាម៉ូឌែលជាជំនួយការ ត្រាំ លាលែងចេញពីតំណែង​

អតីតតារាម៉ូឌែលជាជំនួយការរបស់លោក ដូណាល ត្រាំ និងជានាយកផ្នែកទំនាក់ទំនងនៃសេតវិមាន លោកស្រី ហូប ហ៊ីក (Hope Hicks) បានលាលែងចេញពីតំណែង​ដោយមិនបានពន្យល់មូលហេតុច្បាស់លាស់នោះទេ។​

អតីតតារាម៉ូឌែលវ័យ២៩ឆ្នាំរូបនេះ ក៏ធ្លាប់ជាបុគ្គលិកនៅក្នុងក្រុមហ៊ុន របស់លោក ត្រាំ ជាច្រើនឆ្នាំ ហើយក៏បានចូលកាន់តែងជាជំនួយការរបស់លោក ត្រាំ កាលពីខែសីហាឆ្នាំ២០១៧ ទាំងនាងមិនធ្លាប់មានបទពិសោធន៍ក្នុងកិច្ចការនយោបាយ។​ លោកស្រី ហូប ជានាយកផ្នែកការទំនាក់ទំនងទី៤ហើយនៅក្នុងរដ្ឋការរបស់លោក​ត្រាំ ដែលជ្រើសតាំងហើយបញ្ឈប់វិញជាបន្តបន្ទាប់។​

ជំនួយការរបស់លោក ត្រាំ រូបនេះ បានថ្លែងប្រាប់ក្រុមការងារជាមួយនាងថា ការឈប់នេះ ដោយសារនាងបានធ្វើកិច្ចការដែលចង់ធ្វើនៅក្នុងសេតវិមានរួចហើយ។​ លោកស្រី ហូប ថ្លែងថា ការលាឈប់នេះ មិនពាក់ព័ន្ធជាមួយការផ្តល់សក្ខីកម្មដល់ក្រុមចារកម្ម​កាលពីថ្ងៃអង្គារនោះទេ។​

លោកស្រី ហូប ត្រូវបានរាយការណ៍ថា កុហកជុំវិញការផ្តល់សក្ខីកម្មឲ្យចារកម្មលើករណីរុស្ស៊ីជ្រៀតជ្រែកលើការបោះឆ្នោតនៅសហរដ្ឋអាមេរិក​។​

កាលពីយុទ្ធនាការឃោសនាបោះឆ្នោតលោក ស្រី ហូប ជាអគ្គលេខាធិការផ្នែកព័ត៌មានរបស់លោក ដូណល ត្រាំ។​

អ្នកនាំពាក្យសេតវិមានលោកស្រី សារ៉ា សេនដឺ (Sarah Sanders) ថ្លែងថា មិនទាន់បានកំណត់ថ្ងៃជាក់លាក់ដែលលោកស្រី ហូប ត្រូវចាកចេញពីការងារនេះនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ