ក្នុងពិធីសម្ពោធរឿង «ក្រមុំចាស់ប៉ះក្មេងស្ទាវ» ដែលភាពយន្តសម្ដែងដោយអ្នកនាង សុខ សោម៉ាវត្តី និងជារឿងចុងប៉ូចរបស់តារាស្រីរូបនៅក្នុងក្នុងផលិតកម្មអ្នកនាងមហាហង្ស កាលពីថ្ងៃទី២៧ កុម្ភៈ អ្នកនាងបានអះអាងថារវាងអ្នកនាងនិងកីឡាករជម្រើសជាតិវ័យក្មេង លី វាហេទ គ្មានសិទ្ធិដល់ថ្នាក់ត្រូវហ៊ានប្រច័ណ្ឌនាង បើនាងអោយរឹតជាមួយតារាសម្ដែងណាម្នាក់នោះទេ។
នេះជាការលើកឡើងដែលអ្នកនាងធ្វើឡើងនៅកណ្ដាលចំណោមអ្នកសារព័ត៌មានស្ទើរតែចម្រុះមកពីគ្រប់ស្ថាប័ន ក្នុងពេលដែលអ្នកនាងក៏ត្រូវគេដឹងថាកាន់តែស្អិតរមួតជាមួយនឹងកីឡាករ លី វាហេទ។
អ្នកនាងនិយាយថា រវាងអ្នកនាង និងកីឡាករវ័យក្មេងម្នាក់នោះ គ្រាន់តែជាមិត្តប៉ុណ្ណោះ ហើយបើទោះជាអ្នកនាងបណ្ដើរនិងបង្ហាញភាពផ្អែមល្អែមស្ទើរតែប្ដីប្រពន្ធថ្មោងថ្មីមិនដូរនៅលើហ្វេសប៊ុកដោយលែងលាក់លៀមទៅហើយក្ដី ក៏អ្នកនាងប្រកាសថាមិនទាន់ឈានដល់ទំនាក់ទំនងស៊ីជម្រៅ។
អ្នកនាងឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានថា អ្នកនាងមានសិទ្ធិសម្ដែងស្និទ្ធស្នាលជាមួយតារាប្រុសគ្រប់រូបដោយកីឡាករលោក លី វាហេទគ្មានសិទ្ធិប្រច័ណ្ឌចំពោះអ្នកនាងនោះឡើយ។ អ្វីដែលអ្នកនាងលើកឡើងគឺជាការផ្ទុយស្រឡះនឹងទង្វើចំពោះគ្នាសព្វថ្ងៃ ខណៈដែលអ្នកនាងប្រកាសថាការលើកឡើងរបស់អ្នកនាងក៏មិនខ្លាចរឿងប្រុសក្មេងអន់ចិត្ត។
អ្នកនាងបញ្ជាក់ថាអ្នកនាងសម្ដែងក្នុងរឿង«ក្រមុំចាស់ប៉ះក្មេងស្ទាវ»មានឈុតមួយចំនួនស្និទ្ធស្នាលជាមួយប្រុសក្មេងគឺតារាចម្រៀងខេ ប៉ុន្តែអ្នកនាងថាលោក លី វាហេទ គ្មានសិទ្ធិដល់ថ្នាក់ហាមនាងឬប្រច័ណ្ឌចំពោះនាងសូម្បីតែបន្តិច។ នេះជាការលើកឡើងថាដែលផ្ទុយពីការលើកឡើងថា ដើម្បីអោបក្រសោបបានប្រុសក្មេង
រហូតឈានដល់ស្រឡាញ់គ្នា គឺអ្នកនាង សុខ សោម៉ាវត្តី បានតាមយកចិត្តកីឡាកររូបនេះ ដោយដាក់ទាំងចិត្តទាំងកាយភ្លេចគិតថាខ្លួនគឺជាតារាល្បីផង ទើបធ្វើអោយលោក លី វាហេទ ស្រឡាញ់ងប់ សូម្បីតែអ្នកនាង
គឺជាមេម៉ាយកូន២ និងមានអាយុច្រើនជាង។
អ្នកនាង សុខ សោម៉ាវត្តី និយាយថា រវាងអ្នកនាង និងគូស្នេហ៍ ដ្បិតថាមានតម្រុយស្រឡាញ់គ្នា ប៉ុន្តែមិនដល់ថ្នាក់អ្នកនាងគឺជាអ្នកអង្វរលួងលោមឬដាក់ខ្លួនដើម្បីទំនាក់ទំនងនោះទេ គឺអ្នកនាងបញ្ជាក់ថាមានទឹកចិត្តចំពោះគ្នាទៅវិញទៅមក ទើបទំនាក់ទំនងដែលអ្នកនាងបានហៅជាជំហានដំបូងថាជាមិត្តភាពមួយនេះអាចដើរទៅបាន។
អ្នកនាងបានទាំងប្រកាសថាមិនខ្លាចរឿងប្រុសក្មេងដើរចោលដូចអ្វីដែលបានលើកឡើងនោះផង ថ្វីដ្បិតថាអ្នកនាងគឺជាមេម៉ាយកូន១ ហើយប្រុសក្មេងគឺជាកំលោះដែលល្បីក៏ល្បី និងសង្ហារក៏សង្ហារ ហើយជាកូនអ្នកមានគ្រាន់បើនោះក្ដី។
ក្នុងឱកាសទម្លាយអោយដឹងពីទំនាក់ទំនងជាមួយប្រុសក្មេងនោះអ្នកនាងក៏បានប្រកាសថានៅមិនទាន់ប្រកាន់ជំហរថតរឿងជាថ្មី បន្ទាប់ពីភាពយន្តរឿង«ក្រមុំចាស់ប៉ះក្មេងស្ទាវ»ដែលអ្នកនាងបានសម្ដែងជាមួយតារាចម្រៀងវ័យក្មេងលោកខេ ត្រូវបានប្រកាសលក់សំបុត្រជាផ្លូវការតាំងពីព្រឹកថ្ងៃទី១ មីនានោះផងដែរ។
អ្នកនាងថាភាពយន្តនេះ បើទោះជាមិនបានសម្ដែងជាមួយ លោក លី វាហេទ ព្រោះតែសាច់រឿងនេះស្រដៀងនឹងស្នេហារបស់ខ្លួននៅខាងក្រៅឆាក ប៉ុន្តែអ្នកនាងរំពឹងថាភាពយន្តចុងប៉ូចគេរបស់អ្នកនាងនៅផលិតកម្មមហាហង្សមួយនេះ ពិតជាជោគជ័យក្នុងការប្រមូលលុយ ដោយសារតែការដាក់បញ្ចាំងកាលពីម៉ោងដំបូង ថ្ងៃទី១ មីនា គឺមានអ្នកទិញសំបុត្រទស្សនាច្រើនទៅហើយ។ អ្នកនាងថាភាពយន្តនេះ បើអោយសម្ដែងជាមួយលោក លី វាហេទ ត្រូវរឿងតែម្ដង ហើយអ្នកនាងក៏នឹងពិចារណាថតរឿងជាថ្មីផងដែរ បើអាចដកឃ្លាពីការធ្វើហាងបានបន្តិច៕