ដៃគូអាមេរិកកំពុងមានប្រតិកម្មករណីដំឡើងពន្ធនាំចូលដែកថែប

ប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ៗជាមួយសហរដ្ឋអាមេរិកកំពុងតែបង្ហាញប្រតិកម្មចំពោះករណីដែលលោក ដូណាល ត្រាំ ប្រកាសពីការដំឡើងពន្ធនាំចូលប្រភេទដែកថែប និង អាលុយមីញ៉ូម។​

ប្រទេសកាណាដា និងសហភាពអឺរ៉ុប ថ្លែងថា ពួកគេនឹងជួបបញ្ហាចំពោះវិធានការតឹងរឹងការដំឡើងពន្ធរបស់អាមេរិកនេះ។​ ចំណែកប្រទេស ម៉ិចស៊ិក ចិន និង ប្រេស៊ីល បញ្ជាក់ថា ពួកគេកំពុងតែថ្លឹងថ្លែងរកចំណាត់ការសងសឹកជាមួយអាមេរិកវិញ។​ នេះបើតាមសារព័ត៌មាន ​BBC​។

លោកត្រាំ បានសរសេរក្នុងបណ្តាញសង្គម Twitter របស់លោកថា កន្លងមកអាមេរិក​ ជួបភាពអយុត្តិធម៌ក្នុងការធ្វើពាណិជ្ជកម្មមិនស្មើភាពគ្នាជាមួយប្រទេសជាមិត្ត។​ លោកបញ្ជាក់ថា ពន្ធនាំចូលដែកថែបដំឡើងដល់២៥% ចំណែក​អាលុយមីញ៉ូមដំឡើងដល់​១០%។​

អ្នកតាមដានមួយចំនួនលើកឡើងថា  ការដំឡើងពន្ធនេះនឹងបរាជ័យដោយសារប៉ះពាល់ដល់ការស្វែងរកការងារធ្វើ និង ថ្លៃឡើងខ្ពស់ដល់អតិថិជនទិញយកទៅប្រើប្រាស់។​

បញ្ហាទាំងនេះ ធ្វើឲ្យទីផ្សារភាគហ៊ុន​នៅជប៉ុននៅព្រឹកនេះគឺ ក្រុមហ៊ុន ​Nikkei  បានធ្លាក់ចុះ២% ក្រុមហ៊ុន​យក្សផលិតរថយន្ត Toyota ធ្លាក់ចុះជាង២%​ និងក្រុមហ៊ុន​ដែកថែប Nipponធ្លាក់ចុះ៤% បន្ទាប់ពីប្រទេសនានាមានប្រតិកម្មជាមួយអាមេរិក។​

Toyota ប្រកាសថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកនឹង ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រុមហ៊ុនផលិតរថយន្តអ្នកផ្គត់ផ្គង់រថយន្តនិងអ្នកប្រើប្រាស់រថយន្ត។

ប្រធានគណៈកម្មការអឺរ៉ុបលោក Jean-Claude Juncker ថ្លែងថា ការដំឡើងពន្ធនេះ ធ្វើឲ្យទីផ្សារការងារនៅអឺរ៉ុបជូបហានិភ័យ។​លោកថា ការសម្រេចនេះ ធ្វើឡើងដោយមិនស្មើភាពទេ ហើយនឹងមានប្រតិកម្មពីក្រុមហ៊ុនផ្សេងៗទៀតមិនខានទេ។​

ប្រទេសកាដាណា ជាប្រទេសដែលនាំដែកថែប និង អាលុយមីញ៉ូមច្រើនជាងទៅអាមេរិក​។ រដ្ឋមន្ត្រីពាណិជ្ជកម្មកាណាដាលោក Francois-Philippe Champagne ថ្លែងថា ការដំឡើងពន្ធនេះ មិនអាចទទួលយកបានទេ។​

ប្រទេសប្រស៊ីល អាល្លឺម៉ង់ ចិន អូស្ត្រាលី និង កូរ៉េខាងត្បូងជាដើម កំពុងតែពិចារណាក្នុងការស្វែងរកដំណោះស្រាយលើបញ្ហាអាមេរិក​កំណត់ពន្ធនាំចូលនេះ។​

បច្ចុប្បន្នសហរដ្ឋអាមេរិក​កំពុងតែនាំចូលដែកថែប ៤ដងច្រើនជាងការនាំចេញ ដែលការនាំចូលទាំងនោះយកពីប្រទេសជាង១០០។​

ក្រសួងថាមពលរបស់អាមេរិក​ ប្រកាសថា ឧស្សាហកម្មដែកថែប កំពុងតែស្តាឲ្យមានភាពប្រើសើរឡើងវិញក្រោយពេលដែល​មានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរកាលពីឆ្នាំ២០០៨៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ