ពុលត្រសក់ស្រូវនៅអូស្ត្រាលីស្លាប់មនុស្សអស់៣នាក់

មនុស្ស៣នាក់ស្លាប់ និង ១៥នាក់ផ្សេងទៀតធ្លាក់ខ្លួនឈឺដោយសារតែការបរិភោគត្រសក់ស្រូវ ដែលដាំនៅក្នុងរដ្ឋ New South Wale ហើយមានផ្ទុកសារធាតុពុល គឺបាក់តេរី Listeria។

ពេលនេះ អាជ្ញាធរបានប្រកាសឲ្យមនុស្សចាស់ ស្ត្រីមានផ្ទៃពោះ និង កុមារ ឲ្យជៀសវាងបរិភោគត្រសក់ស្រូវ ខណៈការពុលកំពុងក្លាយជាក្តីកង្វល់។ នេះបើតាមសារព័ត៌មានBBC។

មនុស្ស១៥នាក់ផ្សេងទៀត កំពុងតែស្ថិតនៅក្នុងការព្យាបាល និង តាមដានការវិវត្តនៃជំងឺនេះ បន្ទាប់ពីពួកគេបរិភោគត្រសក់ស្រូវនោះ។

អាជ្ញាធរអូស្ត្រាលីកំពុងមានវិធានការស្រាវជ្រាវ និង ឈប់ស្កាត់ការឆ្លងរាលដាល ហើយមាន ការសន្និដ្ឋានថា មេរោគនោះឆ្លងចេញពីកសិដ្ឋានមួយនៅក្នុងទីក្រុង Griffith នៃ រដ្ឋNew South Wales។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ