លោក ហ៊ុន សែន​ ថាទូរទស្សន៍បាយ័នជួយឧត្ថម្ភដល់ទូរទស្សន៍ជាតិ

រូបភាពពីទូរទស្សន៏ជាតិកម្ពុជា

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ថាទូរទស្សន៍បាយ័នដែលជារបស់កូនស្រីច្បងរបស់លោកបានឧបត្ថម្ភជា ស្ទីល​យោ(Studio)ទំនើបៗដល់ទូរទស្សន៍ជាតិ ទទក ដើម្បីពង្រឹងគុណភាពនៃការផ្សាយ។

លោកហ៊ុន សែន លើកឡើងបែបនេះក្នុងពិធីជួបសំណេះសំណាល ជាមួយ​កម្មករ កម្មការិនី​ចំនួន ១៤ ០២៥​នាក់​ក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ០៤ ខែ មីនានេះ។

លោក ហ៊ុន សែន បានលើកឡើងថា«ឥឡូវខាងបាយ័នកំពុងផ្ដល់ជំនួយឲ្យទូរទស្សន៍ជាតិ។ ម៉ាស៊ីនផ្សាយ និង ឧបកណ៍ផ្សាយមួយចំនួនខាងទូរទស្សន៍បាយ័នជួយ ដោយសារតែ ថវិកានឹងខ្ញុំចង់ឲ្យ វា(ការផ្សាយ)​មានល្បឿន​លឿន​បន្តិច ដើម្បីរុញទូរទស្សន៍ជាតិមានម៉ាស៊ីនផ្សាយថ្មី។»

ប៉ុន្តែលោក ហ៊ុន សែនក៏បានរិះគន់ចំៗចំពោះការផ្សាយព័ត៌មានរបស់ទូរទស្សន៍ជាតិថា បានផ្សាយព័ត៌មានមិនពិត ទាក់ទងនឹងសកម្មភាពចុះជួបកម្មកររបស់លោកកាលពីម្សិលមិញនៅក្រុង​ព្រះ​សីហនុ​ដែលទូរទស្សន៍ជាតិបាន​ផ្សាយថាលោក ជួប​សំណេះសំណាលកម្មករនៅ​ខេត្តកំពង់ស្ពឺ។

ជាមួយគ្នានោះលោក ហ៊ុន សែនក៏បានលើកឡើងដោយបង្អាប់ចំៗ ថាទូរទស្សន៍ដែលមានគុណភាពនៃការផ្សាយ​យ៉ាប់ជាងគេ គឺទូរទស្សន៍ជាតិ ទទក នេះឯង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ