លោកត្រាំ ចាប់ផ្តើមប្រឈមមុខជាមួយអឺរ៉ុបករណីពន្ធរថយន្ត

ប្រធានាធិបតីអាមេរិកលោក ដូណល ត្រាំ ចាប់ផ្តើមសង្គ្រាមពាក្យសម្តី លើពន្ធនាំចូល រថយន្តពីសហគមន៍អឺរ៉ុប។

លោកត្រាំ បានថ្លែងថា ប្រទេសនានាបានទទួលផលប្រយោជន៍ មិនស្មើភាពគ្នាពីសហរដ្ឋ អាមេរិកច្រើនឆ្នាំមកហើយ ដែលលោកថា នោះជាការធ្វើពាណិជ្ជកម្មបែប«ឆ្កួតលីលា»

ជម្លោះជុំវិញការដំឡើងពន្ធនាំចូលនេះកើតឡើងតាំងពីថ្ងៃព្រហស្បតិ៍នៅពេលដែល លោក ត្រាំសម្រេចដំឡើងពន្ធនាំចូលដែកថែប២៥% និង អាលុយមីញ៉ូប១០%។ ការដំឡើងពន្ធនេះ នាំឲ្យដៃគូពាណិជ្ជកម្មរបស់អាមេរិកជាច្រើនផ្ទុះប្រតិកម្ម។ ការសម្រេចដំឡើងពន្ធរបស់អាមេរិកនេះ ក៏ទទួលរងការរិះគន់ពីIMF និងWTO។

ជាការសងសឹកជាមួយអាមេរិក សហគមន៍អឺរ៉ុប បានប្រកាសថា កំពុងតែពិចារណា ដំឡើង ពន្ធនាំទំនិញចូលពីអាមេរិកចំនួន២៥%ដែរ។

ប៉ុន្តែលោក ត្រាំ ព្រមានថា បើអឺរ៉ុបដំឡើងពន្ធនាំចូលពីអាមេរិកនោះ នោះលោក នឹងដំឡើង ពន្ធនាំរថយន្តពីអឺរ៉ុបចូលទៅវិញ។​ បញ្ហានៅតែមានការប្រឈមមុខដាក់គ្នា នៅមិនទាន់មាន ដំណោះស្រាយរួមនៅឡើយ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ