ចិនបង្កើនថវិកាការពារជាតិជាង៨%ក្នុងឆ្នាំ២០១៨

ចិនប្រកាសនៅថ្ងៃចន្ទនេះថា ថវិកាការពារជាតិនៅក្នុងឆ្នាំ២០១៨នេះ ត្រូវបង្កើនចំនួន​៨,១% ជាការបង្កើនធំជាងគេលើពិភពលោក ខណៈកំណើនការចំណាយហាក់ថយចុះពីរឆ្នាំចុងក្រោយ។​

តាមការប្រកាសរបស់ទីក្រុងប៉េកាំងឲ្យដឹងថា ថវិកានឹងចំណាយ១,១១ទ្រីលានយ័ន ឬស្មើនឹងប្រមាណ១៧៥ប៊ីលានដុល្លារ លើវិស័យកងទ័ព។ ការប្រកាសបង្កើនថវិកានេះ ធ្វើឡើងមុនពេលប្រកាសបើកសមាជថ្នាក់ជាតិរបស់គណបក្សកុម្មុយនីស្តប្រជាជនចិនប្រចាំឆ្នាំ។

​ការបង្កើនការចំណាយនេះខ្ពស់ជាងឆ្នាំមុនៗដូចជា ឆ្នាំ២០១៧កើនឡើង​៧% ចំណែកកាលពីឆ្នាំ២០១៦ការចំណាយបង្កើន៧,៦%។​

ការបង្កើនថវិកាចំណាយលើវិស័យយោធានេះ ខណៈអត្រាកំណើនសេដ្ឋកិច្ចរបស់ចិនក៏កើនឡើង​បន្តបន្ទាប់ដែរគឺឆ្នាំ២០១៧កើនឡើង​៦,៩% ហើយឆ្នាំ២០១៨នេះ នឹងកើនបាន៦,៥%។

ការបង្កើនការចំណាយលើវិស័យយោធានេះ ខណៈប្រទេសចិនក្រោមការដឹកនាំរបស់លោក ស៊ី ជីនពីង កំពុងតែមានមហិច្ឆតាពង្រឹងការគ្រប់គ្រងផ្ទៃក្នុងរួមទាំងចង់វាយយកដែនដីតៃវ៉ាន់ទៅគ្រប់គ្រងវិញ និង កំពុងតែមានជម្លោះក្នុងការដំណ្តើមដែនទឹក និង ដែនកោះជាមួយប្រទេសជិតខាង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ