មនុស្សរាប់ពាន់នាក់នៅ Papua New Guinea ត្រូវការជំនួយក្រោយរញ្ជួយដី

មនុស្សរាប់ពាន់នាក់រស់នៅក្នុងប្រទេស Papua New Guinea កំពុងតែត្រូវការជំនួយបន្ទាប់ពីជួបគ្រោះធម្មជាតិ​រញ្ជួយដីក្នុងកម្លាំង៧,៥ រិច្ឆទ័រនៅថ្ងៃអង្គការនេះ។​

របាយការណ៍របស់សមត្ថកិច្ចបង្ហាញថា  ការរញ្ជួយនោះបានបណ្តាលឲ្យបាក់ស្រុតដី និង ខួចខាតផ្លូវ ធ្វើឲ្យក្រុមជួយសង្គ្រោះមិនអាចធ្វើដំណើរទៅដល់កន្លែងដាច់ស្រយាលបានទេ។ នេះបើតាមសារព័ត៌មាន BBC។​

របាយការណ៍បង្ហាញថា ប្រជាពលរដ្ឋជិត២០ម៉ឺននាក់ កំពុងរស់នៅក្រោមដំបូងប្រក់តង់ ដោយសារផ្ទះពួកគេបំផ្លាញដោយសារការរញ្ជួយដី ហើយអ្នកទាំងនោះក៏កំពុងត្រូវការអាហារផងដែរ។​

អ្នកភូមិសាស្ត្រជាមួយសហរដ្ឋអាមេរិកបានឲ្យដឹងថា ការរញ្ជួយដីនេះកើតឡើង​ចម្ងាយប្រមាណ៩០ម៉ែត្រនៅភាគខាងត្បូងនៃទីក្រុង Porgera៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ