គណបក្សសាធារណរដ្ឋ​បារម្ភករណីលោក ត្រាំ ដំឡើងពន្ធដែក​

គណបក្សសាធារណរដ្ឋលើកឡើងពីកង្វល់ហើយស្នើឲ្យលោក ដូណាល ត្រាំ ពិចារណាឡើងវិញ ករណីដែលការដំឡើងពន្ធខ្ពស់លើផលិតផលដែកថែប និង អាលុយមីញ៉ូបធ្វើឲ្យមានប្រតិកម្មខ្លាំងពីដៃគូពាណិជ្ជកម្មផ្សេងៗ។​

កាលពីសប្តាហ៍មុន លោក ត្រាំបានប្រកាសពីការដំឡើងពន្ធនាំចូលដែក​ថែប ២៥%និង អាលុយមីញ៉ូម​១០%។ ការប្រកាសកំណត់ពន្ធថ្មីនេះធ្វើឲ្យសហភាពអឺរ៉ុប ចិន កាណាដា និង បណ្តាប្រទេសជាមិត្តជាដៃគូពាណិជ្ជកម្មជាច្រើនទៀត បានបង្ហាញប្រតិកម្មផ្ទួនៗគ្នា ហើយប្រទេសខ្លះទៀត​រួមទាំងចិន និង សហភាពអឺរ៉ុប បានប្រកាសពីវិធានការសងសឹកវិញ។​

នៅថ្ងៃអង្គារនេះ អ្នកនាំពាក្យសភាខាងគណបក្សសាធារដ្ឋលោកPaul Ryan បានលើកឡើងពីក្តីកង្វល់នេះ ដែលគេហៅថា ជាសង្គ្រាមពាណិជ្ជកម្មហើយថា អាចប៉ះពាល់ដល់សហរដ្ឋអាមេរិក។ សភាខាងគណបក្សសាធារណរដ្ឋស្នើឲ្យលោក​ត្រាំពិចារណាម្តងទៀ ឬ ទម្លាក់ចោលផែនការនេះ។​ នេះបើតាមសារព័ត៌មាន​BBC​។​

ទោះជាយ៉ាងណាលោក ដូណល ត្រាំ បញ្ជាក់ថា លោកមិនដើរថយក្រោយទេ ហើយថានេះជាការសម្រេចចិត្តត្រឹមត្រូវ។​

លោក ត្រាំ សរសេរនៅលើបណ្តាញ Twitter របស់លោកថា កន្លងមកប្រទេសជាមិត្ត និង ជាសត្រូវបានទទួលផលច្រើនពីសហរដ្ឋអាមេរិកតាមរយៈការធ្វើពាណិជ្ជកម្មមិនស្មើភាពគ្នាហើយអាអាមេរិកជាអ្នករងគ្រោះ។ លោក​ត្រាំបញ្ជាក់ថា មិនអាចថយក្រោយបានទេ ពេលនេះជាពេលដែលត្រូវផ្លាស់ប្តូរគឺដល់ពេលដែលអាមេរិក​ត្រូវ ខ្លាំងក្លាអស្ចារ្យសារជាថ្មីម្តងទៀត។​

លោកត្រាំ បន្ទោសថា ដោយសារតែភាពល្ងង់នៃអ្នករៀបចំគោលនយោបាយនៅពេលកន្លងទៅ ធ្វើឲ្យអាមេរិកខាតបង់អស់​៨០០ ពាន់លានដុល្លារក្នុង១ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ