ចិនកំពុងតាមដាននាវាចម្បាំងខ្នាតធំរបស់អាមេរិកចូលចតនៅ​វៀតណាម

ចិនកំពុងតែតាមដានយ៉ាងស្ងៀមស្ងាត់ពីសកម្មភាពនាវាចម្បាំងខ្នាតធំរបស់សហរដ្ឋអាមេរិក ចូលចតកំពង់ផែរបស់វៀតណាម​ ខណៈប្រទេសវៀតណាម​កំពុងមានជម្លោះដែនសមុទ្រជាមួយប្រទេសចិន។​​

តាមការចុះផ្សាយរបស់APបានឲ្យដឹងថា នេះជាគឺលើកដំបូងហើយដែលសហរដ្ឋអាមេរិកបញ្ជូននាវាចម្បាំងរបស់ខ្លួនចូលចតនៅវៀតណាមបន្ទាប់ពីប្រទេសទាំងពីរបានបញ្ចប់សង្គ្រាមកាលពីឆ្នាំ១៩៧៥។​

កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ នាវាចម្បាំងរបស់អាមេរិក​ USS Carl Vinson ដែលមានផ្ទុកនាវិកជាង៥០០០ នាក់បានចូលចតនៅកំពុងផែភាគកណ្តាលនៃទីក្រុងដាណាងប្រទេសវៀតណាម។

AP ចុះផ្សាយថា សកម្មភាពទាំងនេះ កំពុងតែមានការតាមដានយ៉ាងយកចិត្តទុកដាក់និងស្ងៀមស្ងាត់ពីសំណាក់ប្រទេសចិន។ បច្ចុប្បន្នប្រទេសចិនកំពុងតែកសាងមូលដ្ឋានទ័ពនៅកោះស្ព្រាតលី និង កោះប៉ារ៉ាសែល ជាកន្លែងដែលកំពុងមានជម្លោះ ហើយការកសាងមូលដ្ឋានទ័ពនេះក៏ទទួលរងការរិះគន់ពីសហរដ្ឋអាមេរិក​ដែរ។​

ប្រទេសវៀតណាម​និង សហរដ្ឋអាមេរិកធ្លាប់ផ្ទុះសង្គ្រាមកាលពីឆ្នាំ១៩៥៥ដល់ឆ្នាំ១៩៧៥ បណ្តាលពលរដ្ឋនិង ទាហានវៀតណាមប្រមាណ៣លាននាក់បានស្លាប់ ចំណែកយោធារបស់អាមេរិក​ជិត៦ម៉ឺនាក់ក៏បានស្លាប់នៅក្នុងព្រឹត្តិការណ៍បង្ហូរឈាមនេះដែរ។​

អាមេរិក និង វៀតណាម​ចាប់ផ្តើមទំនាក់ទំនងការទូតឡើងវិញឆ្នាំ១៩៩៥ ហើយអាមេរិកបានសម្រេចដកបំរាមលក់អាវុធឲ្យវៀតណាតកាលពីឆ្នាំ២០១៦។ សកម្មភាពទាំងហាក់បង្ហាញថា អាមេរិកនិងវៀតណាម​កំពុង តែព្យាយាមបំភ្លេចគំនុំចាស់ ដើម្បីសហការគ្នាទប់ទល់ជាមួយចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ