ស្រីលង្កាបន្ថែមវិធានការទប់ស្កាត់ហិង្សាសាសនា

​រដ្ឋាភិបាលស្រីលង្កាកំពុងតែបន្ថែមកម្លាំងទ័ព និងវិធានការផ្សេងៗទៀត ដើម្បីដោះស្រាយទប់ស្កាត់ហិង្សារវាងក្រុមអ្នកកាន់សាសនាព្រះពុទ្ធ និង សាសនាឥស្លាមនៅក្នុងទីក្រុងខានឌី នៅចំកណ្តាលនៃប្រទេស។​

នគរបាលបានប្រើប្រាស់​ឧស្ម័នបង្ហូរទឹកភ្នែក បាញ់ទៅលើក្រុមកុប្បករកាន់សាសនាព្រះពុទ្ធ ដែលនាំគ្នាវាយបំផ្លាញព្រះវិហារឥស្លាម និងកន្លែងមុខជំនួញផ្សេងៗទៀតរបស់អ្នកកាន់សាសនាឥស្លាម។​ នេះបើតាមសារព័ត៌មាន ​BBC​។

រដ្ឋាភិបាលបានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ហើយធ្វើបំរាមគោចរគឺកំណត់ពេលនៃការធ្វើដំណើរ និង បានបិទបណ្តាញទំនាក់ទំនងសង្គមនានា ដើម្បីទប់ស្កាត់ហិង្សាកំឲ្យរាលដាលបន្តទៀត។​

ពេលនេះ រដ្ឋាភិបាលកំពុងតែមានការព្រួយបារម្ភថា អាចនឹងមានការសងសឹកទៀត ក្រោយពេលដែលគេរកឃើញថា យុវជនម្នាក់កាន់សាសនាឥស្លាមត្រូវបានដុតសម្លាប់នៅក្នុងព្រះវិហារមួយកន្លែងដោយអ្នកកាន់សាសនាព្រះពុទ្ធ។​

រដ្ឋាភិបាលក៏បានបន្ថែមកម្លាំងទ័ពរាប់ពាន់នាក់បន្ថែមទៀត ទៅលើគោលដៅសំខាន់នៅក្នុងទីក្រុងដើម្បីគ្រប់គ្រងស្ថានការណ៍។ ប៉ុន្តែហិង្សានៅតែមានភាពមិនច្បាស់លាស់នៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ