ពូទីន​ ឈ្នះ​ការ​បោះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​សម្រាប់​អាណត្តិ​ទី​៤

លោក វ៉្លាឌីមៀ ពូទីន បាន​ទទួល​ជោគជ័យ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​រុស្ស៊ី​ជា​ថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃ​នេះ ដោយ​ផ្ដល់​ឱកាស​ឲ្យ​លោក​កាន់​អំណាច ៦​ឆ្នាំ​ទៀត ខណៈ​ដែល​ទំនាក់​ទំនង​ក្រុង​មូស្គូ​ជាមួយ​លោក​ខាង​លិច កាន់​តែ​តាន​តឹង។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក ពូទីន ដែល​បាន​កាន់​អំណាចអស់​រយៈ​ពេល​ជិត ២​ទសវត្សរ៍​មក​ហើយ​នោះ បាន​ទទួល​លទ្ធផល​ឈ្នះ​ការ​បោះ​ឆ្នោត​ធំ​បំផុត ដោយ​ទទួល​បាន​សំឡេង​ឆ្នោត​គាំ​ទ្រ​ដល់​ទៅ​ជាង ៧៦​ភាគរយ ប៉ុន្តែ គណបក្ស​ប្រឆាំង​បាន​ជំទាស់​នឹង​លទ្ធផល​នេះ។

ក្រុម​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត បាន​រាយការណ៍​អំពី​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត និង​ករណី​ដទៃ​ទៀត ខណៈ​ដែល​វិមាន​គ្រឹមឡាំង បាន​ជំរុញ​ឲ្យ​អ្នក​បោះ​ឆ្នោត​ ចេញ​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​ខ្ពស់ ដើម្បី​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​អាណត្តិ​ទី​៤​របស់​លោក ពូទីន។

បុរស​ខ្លាំង​រុស្ស៊ី​រូប​នេះ បាន​ឈរ​ប្រកួត​ប្រជែង​តំណែង​ប្រធានាធិបតី​ជាមួយ​បេក្ខជន ៧​រូប​ផ្សេង​ទៀត ប៉ុន្តែ គូ​ប្រជែង​ដ៏​ខ្លាំង​ក្លា​របស់​លោក គឺ​លោក Alexei Navalny ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ចូល​រួម​ប្រកួត​ប្រជែង​នោះ​ឡើយ ក្រោម​ហេតុផល​ផ្លូវ​ច្បាប់ ហើយ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ គ្មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​ទៀត​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ