លោក ត្រាំ គ្រោង​ព្យាយាម​បង្កើត​ច្បាប់​ដាក់​ទោស​ប្រហារ​ជីវិត​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នឹង​បង្ហាញ​ផែនការ​របស់​លោក​នៅ​ថ្ងៃ​ស្អែក​នេះ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាល​ដាល​នៃ​គ្រឿង​ញៀន ក្នុង​នោះ​មាន​ទាំង​ការ​ព្យាយាម​បង្កើត​ច្បាប់​ប្រហារ​ជីវិត​ជន​ជួញ​ដូរ​គ្រឿង​ញៀន​ផង​ដែរ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ខណៈ​ដែល​គូស​បញ្ជាក់​ពី​ចំណុច​សំខាន់ៗ​នៃ​ផែនការ​នេះ មន្ត្រី​សេតវិមាន​ម្នាក់ បាន​បញ្ជាក់​ថា ក្រសួង​យុត្តិធម៌ នឹង​ព្យាយាម​បង្កើត​ច្បាប់​ប្រហារ​ជីវិត​ប្រឆាំង​នឹង​ឈ្មួញ​ជួញ​ដូរ​គ្រឿង​ញៀន ដែល​នឹង​សាម​សម​ទៅ​នឹង​ច្បាប់​បច្ចុប្បន្ន។

មន្ត្រី​សេតវិមាន​រូប​នេះ ពុំ​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​អំពី​របៀប​ដែល​ទោស​ប្រហារ​ជីវិត​អាច​នឹង​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ដាក់​ទោស​ឈ្មួញ​ជួញ​ដូរ​គ្រឿង​ញៀន ដោយ​គ្មាន​ការ​កែ​ប្រែ​រដ្ឋ​ធម្មនុញ្ញ​នោះឡើយ។

លោក ត្រាំ គ្រោង​នឹង​លាត​ត្រដាង​ផែនការ​របស់​លោក​នៅ​ក្នុង​សុន្ទរកថា​មួយ​នៅ​ទីក្រុង Manchester ស្ថិត​ក្នុង​រដ្ឋ New Hampshure ជា​រដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​តែ​បញ្ហា​គ្រឿង​ញៀន។

ពលរដ្ឋ​អាមេរិក​ប្រហែល ២​លាន ៤​សែន​នាក់ ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា បាន​ញៀន​ទៅ​នឹង​គ្រឿង​ញៀន ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ និង​ថ្នាំ​អេរ៉ូអ៊ីន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ