ក្រុមISសម្លាប់ជនជាតិឥណ្ឌា៣៩នាក់នៅអ៊ីរ៉ាក់

រដ្ឋាភិបាលឥណ្ឌាបានបញ្ជាក់ថា កម្មករសំណង់ជនជាតិនេះចំនួន​៣៩នាក់ ដែលធ្វើការងារនៅក្នុងទីក្រុងមួយនៃប្រទេសអ៊ីរ៉ាក់ ហើយត្រូវបានក្រុមភេរវកម្មISចាប់ជំរិតកាលពីឆ្នាំ២០១៤នោះ រងការសម្លាប់ទាំងអស់។​

រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌាលោកស្រីSushma Swaraj ថ្លែងថា យោងទៅតាមភស្តុតាងផ្សេងៗ ប្រៀបធៀបជាមួយសាកសពដែលពួកគេរកឃើញនោះបញ្ជាក់ថា កម្មករជនជាតិឥណ្ឌានោះត្រូវបានសម្លាប់អស់ហើយ។​នេះបើតាមសារព័ត៌មានBBC។​

ចាប់តាំងពីការចាប់ជំរិតនៅទីក្រុងMosulកាលពីឆ្នាំ២០១៤មក រដ្ឋាភិបាលឥណ្ឌាបានស្វែងរកមធ្យោបាយផ្សេងៗដើម្បីសង្គ្រោះអ្នកទាំងនោះ ដោយគិតថា ពួកគេនៅមានជីវិត។​ ឥណ្ឌាក៏បានធ្វើកិច្ចការងារនេះជាមួយអាជ្ញាធរអ៊ីរ៉ាក់ បន្ទាប់ពីអ៊ីរ៉ាក់​ដើម្បីយកក្រុងនេះវិញពីក្រុមភេរវកម្មកាលពីឆ្នាំមុន។​

កាលពីឆ្នាំមុនលោក​ស្រីSushma Swaraj ធ្លាប់ថ្លែងប្រាប់សភាថា កម្មករជនជាតិឥណ្ឌាទាំងនោះ មិនមានភស្តុតាងបញ្ជាក់ថា ស្លាប់ទេ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ