ចិនប្រកាសប្រឈមមុខជាមួយអាមេរិកដល់ដំណាក់កាលចុងក្រោយ

ចិនបញ្ជាក់ជំហរថា នឹងប្រយុទ្ធប្រឆាំងជាមួយសហរដ្ឋអាមេរិកដល់ដំណាក់កាលចុងក្រោយបើសិនជា អាមេរិកនៅតែមិនព្រម​បញ្ឈប់ការធ្វើសង្គ្រាមពាណិជ្ជកម្មនោះ។​

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញលោក ដូណាល ត្រាំ ដាក់ចេញការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសចិន ដោយការកំណត់ដំឡើងពន្ធនាំចូល២៥% ក្នុងទំហំទឹកប្រាក់​រហូតដល់​៦០ពាន់លានដុល្លារ ជុំវិញការចោទថា ចិននៅតែបន្តលួចកម្មសិទ្ធិបញ្ហាលើផលិតផលរបស់សហរដ្ឋអាមេរិក។​

ការប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចនេះ ទូតចិនប្រចាំនៅសហរដ្ឋអាមេរិក​បានចាត់ទុកថា ជាការប្រកាសសង្គ្រាមពាណិជ្ជកម្ម។​ ទូតចិនព្រមានថា បើអាមេរិក​អនុវត្តវិធានការនេះ អាមេរិកខ្លួនឯងនឹងទទួលរងការឈឺចាប់ ហើយថាចិន​តស៊ូរហូតដល់ដំណាក់កាលចុងក្រោយ។​ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន​AFP។​

ចលនាបញ្ហាពាណិជ្ជកម្មនៅពេលថ្មីៗនេះ កើតឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិកហាក់ដាក់គោលដៅលើចិន​។​ បើតាមគម្រោងវិធានការដាក់ទណ្ឌកម្មលើចិននេះ រដ្ឋាភិបាលអាមេរិកនឹងអនុវត្តន៍ប៉ុន្មានសប្តាហ៍ខាងមុខ ក្រោយលោក ត្រាំ ចុះហត្ថលេខាកាលពីម្សិលមិញ។​

សហរដ្ឋអាមេរិកបានប្រកាសថា ការធ្វើពាណិជ្ជកម្មជាមួយចិនកាលពីឆ្នាំមុន​ខាតបង់៣៣៧,២ ពាន់លានដុល្លារ ហើយលោកត្រាំបញ្ជាក់ថា លោកនឹងកាត់បន្ថយការខាតបង់នោះឲ្យនៅត្រឹម១០០ លានដុល្លារវិញ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ