ត្រីបាឡែនជាង១០០ក្បាលងាប់នៅឆ្នេរសមុទ្រអូស្ត្រាលី

រូបភាព៖ BBC

ត្រីបាឡែនជាង១៤០ក្បាលបានងាប់អណ្តែតទឹកនៅតាមឆ្នេរសមុទ្រភាគខាងលិចរបស់អូស្ត្រាលីកាលពីល្ងាចថ្ងៃសុក្រម្សិលមិញ ដោយមិនទាន់បានដឹងមូលហេតុច្បាស់លាស់នៅឡើយទេ។​

តាមការចុះផ្សាយរបស់សារព័ត៌មានBBCបានឲ្យដឹងថា ក្រុមការងារអភិរក្ស និងអ្នកស្ម័គ្រចិត្តបានរកឃើញត្រីបាឡែនងាប់អណ្តែតទឹកជាង១៤០ក្បាលនៅចម្ងាយប្រមាណ៣០០គីឡូម៉ែត្រខាងត្បូងទីក្រុង Perth។

ដំណឹងនេះដំបូងឡើយទទួលបានពីក្រុមអ្នកនេសាទត្រីនៅសមុទ្រគឺបន្ទាប់ពីពួកគេត្រឡប់ពីការនេសាទនៅតំបន់ទឹកជ្រៅវិញក៏ឃើញសពត្រីបាឡែនទាំងនេះអណ្តែតនៅលើឆ្នេរ។​

ការសន្និដ្ឋានជាដំហានដំបូងអ្នកជំនាញថា ដោយសារបញ្ហាលក្ខខណ្ឌអាកាសធាតុ និង ការគំរាមកំហែងខ្លះពីប្រភេទត្រីឆ្លាម ទើបធ្វើឲ្យត្រីបាឡែនងាប់។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ